header ads

Sponsor

ថ្មីៗនេះមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញតារាចម្រៀង ម៉េង កែវពេជ្ជតា បានចូលទៅបញ្ចេញមតិក្រោយបានឃើញលោក ម៉ាដូណា ជួយជាចវិកាដល់តារាចម្រៀង ឆោម ចន្ទនេត ដែលបានធ្លាក់ខ្លួនឈឺនិងបានទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងនោះគេបានឃើញតារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកឡើងថាថ្ងៃមុនមានកម្លាំងចោទនិងវាយប្រហារអ្នកនាងម៉ាសប្បាយម៉េចក៏ថ្ងៃនេះដួលហើយ ។ ខណៈ ឆោម ចន្ទនេត តបថា ខ្លួនមានសិទ្ធគោរពនិងមិនចូលចិត្តសូមឱ្យអ្នកនាង ម៉េង កែវពេជ្ជតា យល់ផង ។

ក្រោយពីតារាចម្រៀង ឆោម ចន្ទនេត បានធ្លាក់ខ្លួនឈឺនឹងទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗនោះគេបានឃើញអ្នកសិល្បៈមួយចំនួនបានជួយជាថវិកាដល់តារាចម្រៀងរូបនេះជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានចូលទៅបញ្ចេញមតិនៅក្នុងការបង្ហោះរបស់តារាភេទទីបី ម៉ាដូណា ថា«ថ្ងៃមុននាងមានកម្លាំងបន្ទោសបង​ ចោទបង​ វាយប្រហារបងម៉ាសប្បាយសឹងអី​ ម៉េចក៏ថ្ងៃនេះដួលហើយ​ ? អាណិតនាងណាស់​»។ ប៉ុន្តែយ៉ាងណាម្ចាស់បទ «មនុស្សដំបូង» រូបនេះបានបញ្ជាក់ថាអ្នកនាងមិនបានផ្ទាញ់ផ្ចាលក្នុងពេល ឆោម ចន្ទនេត ធ្លាក់ខ្លួននោះទេ ។ អ្នកនាងបាននិយាយថា«កុំយល់ច្រលំថាបងផ្ចាញ់ផ្ចាលពេលនាងធ្លាក់ខ្លួនអីណាប្អូនចរិតអាក្រក់ឫស្យានេះមិនមែនជាបងទេ​ បងស្អប់ទង្វើនេះដូច្នេះបងមិនធ្វើវាទេ ។ តែបងបង្ហាញភ័ស្តុតាងអោយអូនឃើញនេះគឺចង់រំលឹកទៅមនុស្សខ្លះដែលចូលចិត្តចំអកមើលងាយគេ​គ្រាន់តែឃើញគេមានបញ្ហាបន្តិចក៏គិតស្មានថាគេអស់តម្លៃហើយមើលងាយគេភ្លាម​។ពេជ្រនៅតែជាពេជ្រ​។ដុំដីនៅតែជាដុំដីកុំព្រហើ ន»។​

បើតាមការលើកឡើងរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា បានឱ្យដឹងថាតារាចម្រៀង ឆោម ចន្ទនេត ធ្លាប់ឌឺដងដល់អ្នកនាងពេលដែលអ្នកនាងបានឡាយវីដេអូយំនាពេលកន្លងមក ។មិនរង់ចាំយូរទោះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ តែ ឆោម ចន្ទនេត បានតបមកតារាចម្រៀងរៀមច្បង ម៉េង កែវពេជ្ជតា ថា«អ្នកបងមើលបែបណាថាខ្ញុំនិយាយក្រោយខ្នង? រូបថតបងក៏មាន ខ្ញុំនិយាយតាមជាក់ស្តែងនៃការប្រព្រឹត្តរបស់អ្នកបងទេ ។កុំយកប្អូនទៅប្រៀបធៀបនឹងរឿងរបស់អ្នកបងអីព្រោះខ្ញុំឈឺខ្ញុំក្រចំណែករឿងបងយំទន់ខ្សោយដោយជម្លោះសង្គមរបស់បង រហូតមានគេស្អប់ខ្ពើមឬគាំទ្រ វាជាផ្លែផ្កាភោគផលរបស់បងទេ !វាអត់ទាក់ទងនឹងប្អូនឈឺស្ទើរនឹងស្លាប់ដែលទើបរួចជីវិតមកនេះឡើយបង!ឬអ្នកបងដឹងច្បាស់ថាអ្នកបងមិនអាចឈឺមិនអាចស្លាប់ភ្លាមៗដោយជំងឺទើបបងចូលមកបញ្ចើចសួរប្អូនបែបនេះ?ខ្ញុំមានសិទ្ធមិនចូលចិត្តបងមិនគោរពបងតើត្រូវអត់?សង្ឃឹមថាបងអនុញ្ញាតិឱ្យខ្ញុំមិនចូលចិត្តហើយមិនគោរពបងតាមសិទ្ធរបស់ខ្ញុំ។ខ្ញុំមិនគិតថាបងមកនិយាយមិនល្អហើយអង្អែលវិញចុងក្រោយទេ ព្រោះបងមានសិទ្ធបញ្ចេញយោបល់តាមការខឹងគុំគួនរបស់បង! ដូច្នេះខ្ញុំគិតថាខ្ញុំបាននិយាយល្អរួចហើយខាងលើ !ខ្ញុំសុំឱ្យបងបញ្ចប់ត្រឹមអានខមិនខ្ញុំរួចទៅចុះអ្វីអនុគ្រោះបានបងអនុគ្រោះព្រោះខ្ញុំគ្មានលុយឱ្យបងប្តឹងទេ។ម្យ៉ាងវិញទៀតកន្លងមកច្រើនឆ្នាំដែរដែលខ្ញុំទទួលផលអវិជ្ជមានពីអ្នកបងគ្រប់គ្រាន់ល្មម។ សូមអរគុណបងដែលមានទឹកចិត្តជួយ តែមិនបាច់ទេ !មួយទៀតបង ហ្វេនបងក៏មានសិទ្ធមិនចូលចិត្តខ្ញុំមិនគោរពខ្ញុំដូចគ្នា»។

ទោះជាមានការឌឺដងបញ្ចេញមតិនៅក្នុងហ្វេសប៊ុករបស់តារាភេទទីបី ម៉ាដូណា ពីសំណាក់ អ្នកនាង ម៉េង កែវពេជ្ជតា និង ចោម ចន្ទនេត ក្តី តែលោក ម៉ាដូណា បានឱ្យដឹងថាលោកសុំមិនដឹងនិងលូកដៃនៅក្នុងរឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post