header ads

Sponsor

តារាសម្តែងនិងចម្រៀងលោក បញ្ញា សិទ្ធ មានការតក់ស្លុតនិងសោកសង្រេងជាខ្លាំងដោយក្មួយស្រីបង្កើតរបស់លោកម្នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ០៨ ម្សិលមិញនេះដោយ សារលង់ទឹក ។


ក្រៅពីក្មួយស្រីរបស់លោក បញ្ញា សិទ្ធ ក៏មានមិត្តភក្តិរបស់ក្មេងស្រីពីរនាក់ទៀតក៏បានរងគ្រោះដល់ជីវិតក្នុងហេតុការណ៍នេះដែរ ។

កាលពីប៉ុន្មានម៉ោងមុននេះលោក បញ្ញា សិទ្ធ បានឡាយវីដេអូដោយរៀបរាប់ថាក្មួយស្រីរបស់លោកបានលង់ទឹកស្លាប់ជាមួយមិត្តភក្តិពីរនាក់ទៀតក្នុងពេលតែមួយ ។ 

បើតាមការលើកឡើងរបស់តារាប្រុសរូបនេះបានឱ្យដឹងថាក្មួយស្រីរបស់លោកមានអាយុ ១២ឆ្នាំ ជាកូនស្រីរបស់បងប្រុសបង្កើតលោកដែលរស់នៅជាមួយលោកតាំងពីក្មេងព្រោះឳពុកម្តាយនាងបានទៅរស់នៅប្រទេសថៃ ។ 


លោក បញ្ញា សិទ្ធ បានបន្ថែមថាលោកទើបមកពីប្រទេសថៃភ្លាមក៏ដើររក្មួយស្រី ទីបំផុតទើបដឹងថាក្មួយស្រីបានលង់ទឹកស្លាប់ជាមួយមិត្តភក្តិរបស់គេដែលមានអាយុ ១២ឆ្នាំ ដូចគ្នា ។ ក្មួយស្រីរបស់លោកបានចាកចេញពីផ្ទះវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី ០៨ហើយនៅពេលល្ងាចទើបក្រុមគ្រួសារដើររក ។ 

បើតាមការបង្ហោះរបស់ឯកឧត្តម គួច ចំរើន នៅក្នុងថ្ងៃទី ០៩នេះបានឱ្យដឹងថា យប់មិញពិតជារន្ធត់ចិត្តជាខ្លាំង​ ក្រោយទទួលបានដំណឹងថា​ មានប្រជាជននៅសង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ បាត់ខ្លួន​ កូនៗចំនួន​ ៣​ នាក់​ (អាយុ​១២;១៣ឆ្នាំ)និង​ ឃើញតែស្បែកជើង​ និង​ អាវនៅមាត់ស្រះទឹក​ ។ 

រដ្ឋបាលខេត្ត​ ក្រុងស្រុក​ និង​ កងកំលាំងចំរុះ​ បានទៅដល់​ ហើយរកអ្នកចេះមុជទឹក​ បង់សំណាញ់​ រាវរកក្នុងស្រះ​ បានឃើញ​ តែអកុសល​ ក្មួយៗទាំង​ ៣​ បានផុតជីវិតអស់ហើយ​ ។ សូមបួងសួង​ អោយវិញ្ញាណក្ខន្ធ ក្មួយៗបានទៅកាន់សុគតិភព​ ។ សូមឪពុកម្ដាយ​ អណាព្យាបាល​ មើលថែកូនៗអោយបានល្អ​ ។

ពេលនេះសពក្មួយស្រីរួមនឹងមិត្តភក្តិចំនួនពីរនាក់ទៀតរបស់លោក បញ្ញា សិទ្ធ កំពុងធ្វើបុណ្យទៅតាមព្រះពុទ្ធសាសនានៅក្នុងវត្តតាំងក្រសាំងដែលស្ថិតនៅក្នុងក្រុងតាខ្មៅ។ពួកគេធ្វើបុណ្យ និងបូជារួមគ្នាដោយសារស្លាប់ក្នុងពេលតែមួយហើយអ្វីដែលចៃដន្យគឺមានអាយុ ១២ឆ្នាំដូចគ្នាថែមទៀត ។ 


នេះជាការលើកឡើងរបស់លោក បញ្ញា សិទ្ធ ។ ជាមួយនឹងការបាត់បង់ក្មួយស្រីជាទីស្រឡាញ់របស់លោក បញ្ញា សិទ្ធ ក៏ត្រូវបានមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមសោកស្តាយ និងរំលែកទុក្ខគ្រប់គ្នា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post