header ads

Sponsor

ក្នុងនាមជាបងប្រុសលោក ជី ដេវីត បានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំងក្រោយបានឃើញប្អូនស្រីរបស់លោកទទួលជោគជ័យនូវក្នុងការសិក្សាបែបនេះ។តារារ៉េបរូបនេះបានពោលពាក្យបែបនេះនៅក្នុងបណ្តាញសង្គមក្រោយប្អូនស្រីបាន​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​នៅ​​​សាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។

​​ថ្មី​ៗ​នេះ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​​បាន​ប្រកាស​ដំណឹង​រីក​រាយមួយ​ជូន​ដល់​​អតីត​និស្សិត​​បុរាណ​វិទ្យា​​ ០២ ​រូប​ដែលនិស្សិត​ម្នាក់​ក្នុង​ចំណោមនិស្សិត ទាំងពីរ ​ ជា​ប្អូន​ស្រី​បង្កើតរបស់តារារ៉េប ​​ ជី​ ដេ​វីត គឺកញ្ញា ងួន ចាន់​ដារីយ៉ាដែលនឹងត្រូវទទួល​បាន​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​នៅ​​​សាកល​វិទ្យាល័យ​ ហាវ៉ៃ​នៅ ​ម៉ា​ណូ​អា ​សហរដ្ឋ​អាមេរិក។ ជាមួយនឹងការបង្ហោះនូវលទ្ធផលរបស់ប្អូនស្រីតារារ៉េបរូបរាងខ្ពស់ស្រឡះរូបនេះបានរៀបរាប់ថា«អបអរសាទរ ងួន ចាន់ដារីយ៉ា ចាប់ឱកាសបន្តយកបណ្ឌិតហើយត្រលប់មកបម្រើមាតុភូមិយើងវិញ។អ្នកបានធ្វើអោយការម្រេចចិត្តរបស់ខ្ញុំកាលពី 13ឆ្នាំមុនជាការសម្រេចចិត្តដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំនេះ បងប្រុសមានមោទកភាពណាស់ អរគុណដែលគោរពពាក្យសន្យាដោយឆន្ទៈដ៏ខ្ពង់ខ្ពស់បំផុត »។

ជុំវិញការលើកឡើងរបស់តារារ៉េប ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់តារារូបនេះមានការលាន់មាត់សរសើរនិងជូនពរដល់ប្អូនស្រីលោកគ្រប់គ្នា ។ ក្នុងនោះគេក៏បានឃើញកញ្ញា ងួន ចាន់​ដារីយ៉ា បានបង្ហាញនូវអារម្មណ៍រីករាយ និងអរគុណដល់បងប្រុសដែលតែងតែងផ្តល់កម្លាំងចិត្តនិងទំនុកបំរុងចំពោះការសិក្សារបស់ខ្លួនដែលធ្វើឱ្យនាងជោគជ័យនិងមានថ្ងៃនេះ ។ បើតាមការបង្ហើបពីសំណាក់ប្រភពជិតស្និទ្ធរបស់លោក ជី ដេវីត បានឱ្យដឹងថាលោក ជី ដេវីត ស្រឡាញ់ប្អូនស្រីខ្លាំងណាស់លោកតែងជួយឧបត្ថម្ភសម្រាប់ការសិក្សារបស់ប្អូនស្រីស្ទើរតែអាចនិយាយថាលោកជាឪពុកទីពីរថែមទៀតផង ។ ប៉ុន្តែលោកក៏មិនខកបំណងដោយសារពេលនេះលោកក៏ទទួលបានលទ្ធផលគាប់ចិត្តពីប្អូនស្រីហើយ។ ជារៀងរាល់ឆ្នាំគេតែងឃើញលោក ជី ដេវីត ធ្វើពិធីខួបកំណើតឱ្យប្អូនស្រីយ៉ាងកក់ក្តៅមិនដែលរំលងមួយឆ្នាំណាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post