header ads

Sponsor

ស្មានថាចប់ទៅហើយ តែដឹងអីនៅក្នុងថ្ងៃទី ១១នេះលោក ឯម រៀម បានបង្ហោះសារយ៉ាងចាក់ដោតដោយលើកឡើងថា ផ្ញើជូនអ្នកថ្លៃថ្នូរ ដែលដឹងគ្រប់រឿង ចេះគ្រប់រឿង រៀនគិតវិជ្ជមានខ្លះផង ។ ការលើកឡើងនេះក្រោយពីលោកបានឃើញហ្វេសប៊ុកមួយបានបង្ហាញពីសកម្ម ភាពលោកតាវ័យចំណាស់ម្នាក់ផលិតកម្រាល ជូតជើងដែលលោកបានច្នៃជាសម្លៀកបំពាក់នាពេលកន្លងមក ។

គេចាំបានថាកាលពីពេលថ្មីៗនេះអ្នកច្នៃម៉ូដដែលនិយមកែច្នៃម៉ូដប្លែកៗ តែជារឿយៗលោកទទួលបានការរិះគន់ច្រើនជាងការកោតសរសើរពីសំណាក់មហាជន។ តួយ៉ាង លោក បានច្នៃកម្រាលជូតជើងមកធ្វើជាអាវពាក់ចូលរួមនៅក្នុងកម្មវិធីនានាយ៉ាងរំភើយដោយទទួលរងការរិះគន់ដូចព្យុះពេញបណ្តាញសង្គមមិនចាញ់ម៉ូដរាជនី Ai ឡើយ។

ស្របជាមួយគ្នានេះគេបានឃើញហ្វេសប៊ុកមួយបានចែករំលែករូបភាពរបស់លោកតាម្នាក់ជាអ្នកធ្វើកម្រាលជូតជើងហើយក៏បានបង្ហាញថា កម្រាលជូតជើង ក៏ជាចំណែកមួយជួយការពារបរិស្ថានផងដែរ ។ ជាមួយនឹងការស៊ែរូបភាពបានេះលោក ឯម រៀម បានបង្ហោះសារបែបឌឺដងដោយលើកឡើងថាជូនទៅអ្នកថ្លៃថ្នូ រ។

អ្នកច្នៃម៉ូដរូបនេះបានរៀបរាប់ថា«ផ្ញើជូនអ្នកថ្លៃថ្នូរ ដែលដឹងគ្រប់រឿង ចេះគ្រប់រឿង រៀនគិតវិជ្ជមានខ្លះផងសូមចូលរួមថែរក្សាសិប្បកម្ម ឬហត្ថកម្មខ្មែរបើផ្ទះ១មានកំរាល១ គឺអាចជួយសំរួលជីវភាពរបស់ពួកគាត់ និងជួយលើកកំពស់ផលិតផលក្នុងស្រុក បើម្នាក់ៗប្រើប្រាស់កំរាលនាំចូល មិនយូទេសិប្បកម្ម ឬហត្ថកម្មខ្មែរនិងត្រូវបាត់បង់»។ មិនមានអ្វីចម្លែកទេព្រោះកន្លងមកលោក ឯម រៀម តែងទទួលរងការរិះគន់រាល់ពេលលោកច្នៃម៉ូដសម្លៀកបំពាក់ម្តងៗ ខុសពីអ្នកច្នៃម៉ូដក្នុងស្រុកដទៃ ។ ប៉ុន្តែយ៉ាងណាអ្នកច្នៃម៉ូដវ័យ ៥៣ឆ្នាំរូបនេះមិនបានបាក់ទឹកចិត្តនោះឡើយលោកនៅតែរីករាយជាមួយនឹងអាជីពមួយនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post