header ads

Sponsor

ពិតជាមិនខុសបំណងឡើយតារាសម្តែង សារាយ សក្ខណា មានកូនទីបីដូចបំណងនៅក្នុងឆ្នាំរោងនេះ ហើយបើទោះផ្ទៃពោះរាងខ្ទាតបន្តិចក្តី តែតារាសម្បុរស្រអែមរូបនេះនៅតែបន្តការងារសិល្បៈជាហូហែរ។ ក្នុងនោះដែរ សារាយ សក្ខណា ក៏មិនទាន់នឹកនាក្នុងការត្រឡប់ទៅសហរដ្ឋអាមេរិកវិញឡើយ ។

ខុសពីតារាដទៃ សារាយ សក្ខណា បាននាំស្វាមី និងកូនត្រឡប់មករស់នៅនិងបោះទុននៅក្នុងស្រុកបន្ទាប់ពីបានចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីបានមួយរយៈ ។ មិនតែប៉ុណ្ណោះអ្នកនាងក៏បានចុះឈ្មោះឱ្យកូនៗបន្តការសិក្សានៅក្នុងស្រុកថែមទៀតព្រោះចង់ឱ្យកូនចេះដឹងផ្នែកអក្សរសាស្ត្រខ្មែរបានច្រើន ។ បើក្រឡេកមើលស្វាមីលោក មេត្រី ក៏មិនបានហាមឃាត់អ្វីដែរ មិនថាការត្រឡប់មកចាប់អាជីពសិល្បៈនិងការមករស់នៅក្នុងស្រុកខ្មែរវិញរបស់ ភរិយា ។

សព្វថ្ងៃនេះដែរ សារាយ សក្ខណា ក៏កំពុងពរពោះកូនទីបីប្រមាណជាជាងបួនខែ តែអ្នកនាងមិនបានប្រាប់ថាជាកូនស្រី ឬប្រុសនោះឡើយ ។ កន្លងមកតារាស្រីរូបនេះធ្លាប់ប្រាប់ថាដោយសារអ្នកនាងមានកូនស្រី និងកូនប្រុសហើយដូនេះសម្រាប់កូនទីបីស្រីក៏បានប្រុសក៏បាន ហើយអ្វីដែលសមបំណងនោះគឺអ្នកនាងទទួលបានកូននាគដូចប្រាថ្នា។

ទោះកំពុងពរពោះក្តី តែសុខភាពរបស់អ្នកម៉ាក់រូបនេះនៅតែមាំមួន ហើយបើក្រឡេកមើលរូបសម្រស់វិញក៏នៅតែផូរផង់មិនប្រែ ។ យ៉ាងណាមិញពេលនេះ សារាយ សក្ខណា នៅតែបន្តការងារជាបន្តបន្ទាប់ដែលតាមគម្រោងអ្នកនាងអាចនឹងសម្រាកនៅក្នុងកំឡុងខែ ទី០៦ ឬ ទី ០៧។មិនទាន់មានការទម្លាយថាសម្រាប់កូនទីបីនេះតើ សារាយ សក្ខណា នឹងហោះទៅសម្រាលនៅសហរដ្ឋអាមេរិកឬបែបណាឡើយ ។

មានការលើកឡើងថាមិនមានអ្វីជាបញ្ហាទេ ទោះ សារាយ សក្ខណា សម្រាលនៅក្នុងស្រុកក៏កូនអ្នកនាងនឹងទទួលសញ្ជាតិអាមេរិក ស្វ័យប្រវត្តិដែរ មិនចាំបាច់ហោះទៅសម្រាលនៅអាមេរិកឡើយ ។ សារាយ សក្ខណា ក៏ជាសិល្បការិនី ដែលមានជីវភាពហ៊ឺហាម្នាក់ព្រោះក្រៅពីអាជីពសិល្បៈអ្នកនាងក៏មានមុខជំនួញមួយចំនួននៅក្នុងដៃដែលមានដូចជាហាងកែសម្ជស្ស ហាងកាហ្វេ រួមនឹងមុខរបរបន្ទាប់បន្សំមួយចំនួនទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post