Sponsor

ក្រោយទទួលរងការរិះគន់ពីសំណាក់មហាជនជាបន្តបន្ទាប់ជុំវិញការច្នៃម៉ូដសម្លៀកបំពាក់ដោយប្រើកម្រាលជូតជើងនោះពេលនេះអ្នកច្នៃម៉ូដ ឯម រៀម ហាក់មិនទាន់ស្ងប់ចិត្តនោះឡើយដោយលើកនេះលោកបានទម្លាយច្បាស់ៗថាក្រៅពីធ្លាប់ចូលរួមប្រជុំជាមួយប្រទេសអាស៊ានជាច្រើនដងមកលោកក៏ទទួលបានការពេញចិត្តពីសំណាក់មហាសេដ្ឋីនៅតាមបណ្តារប្រទេសមួយចំនួនជុំវិញស្នាដៃគំនូរបស់លោកផងដែរ។

មិនមែនលំៗទេអ្នកច្នៃម៉ូដវ័យ៥៣ឆ្នាំរូបនេះបានសារភាពថាបើលោកមិនច្នៃម៉ូដបែបប្លែកៗគ្មាននរណាចាប់អារម្មណ៍ទេ ។ពោលលោកគ្រាន់តែស្លៀកបង្ហាញទេមិនមែនឱ្យមហាជនមកស្លៀកម៉ូដដូចលោកនោះឡើយ ។អ្នកច្នៃម៉ូដរូបនេះបានបន្តថាបងប្អូនអាចមើលការដើរម៉ូដលើពិភពលោកគេច្នៃម៉ូដបែបប្លែកៗ តែ គេលក់ទំនិញផ្សេង។

លោក ឯម រៀម បានបន្តទៀតថាអ្នកណាថានៅប្រទេសជិតខាងគេមិនចូលចិត្តលោកពោលគេឱ្យតម្លៃមកលើរូបលោកខ្លាំងណាស់ តួយ៉ាងកន្លងមកលោកធ្លាប់នាំយកស្នាដៃខ្លួនទៅចូលរួមនៅក្នុងការប្រកួតផ្នែកហត្ថកម្មផ្តៅនៅប្រទេសថៃ និងទទួលបានពានថែមទៀតផង ។ មិនតែប៉ុណ្ណោះលោកក៏បានចូលរួមទៅប្រជុំនៅប្រទេសថៃជាមួយប្រទេសអាស៊ានជាច្រើនដងផងដែរ។

អ្វីដែលកត់សម្គាល់ខណៈមហាជនជាច្រើនបានពោលពាក្យរិះគន់ចំពោះលោក ឯម រៀម តែអ្នកច្នៃម៉ូដរូបនេះបានទម្លាយថាលោកត្រូវបានជនបរទេសឱ្យតម្លៃដែលភាគច្រើនសុទ្ធតែជាលំដាប់មហាសេដ្ឋីមានដូចជាសេដ្ឋីអូស្រ្តាលី សេដ្ឋីអង់គ្លេសដែលមិនត្រឹមទិញគំនូររបស់លោកទេថែមទាំងណាត់លោកទទួលទានអាហារនិងផ្តល់ជាស្រោមសំបុត្រថែមទៀត ។ខ្លះទៀតទុកចិត្តដោយឱ្យលោកជិះយន្តហោះរួមដំណើរទៀតផង។  លោក ឯម រៀម បាននិយាយថាលោកមិនមែនអួតទេតែលោកចង់ឱ្យមហាជនបានដឹងខ្លះៗ។ចុងក្រោយអ្នកច្នៃម៉ូដដែលបានទៅបន្តការសិក្សានៅប្រទេសបារាំងរូបនេះបានបញ្ជាក់ថាលោកមិនបានបំផ្លាញវប្បធម៌ទេ។ការច្នៃកម្រាលជូតជើងធ្វើជាសម្លៀកបំពាក់បែបនេះព្រោះលោកចង់បង្ហាញពីសិប្បកម្មដែលត្បាញដោយស្នាដៃខ្មែរពោលយើងត្រូវតែឱ្យតម្លៃព្រោះជាស្នាដៃប្រជាពលរដ្ឋខ្មែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor