មានការពេញចិត្តគ្រប់គ្នាក្រោយបានឃើញសិល្បករលោក ដួង សុខគា បានបង្ហាញទស្សនៈមួយនេះនៅលើបណ្តាញសង្គម ដោយលោកបានបង្ហាញការមិនពេញចិត្តក្រោយឃើញស្ត្រីមួយចំនួននិយាយរឿងលើគ្រែបែបកំប្លែងជាចំហយ៉ាងពេញៗមាត់ដោយមិនមានការអៀនខ្មាស់និងឱ្យតម្លៃខ្លួនជាស្ត្រីភេទ ។
តាមរយៈបណ្តាញសង្គមគេឃើញមានការចែករំលែកនូវរឿងរ៉ាវជាច្រើនដែលមានទាំងរឿងមានប្រយោជន៍និងរឿងដែលអវិជ្ជមាន ។ ដើម្បីទាក់ទាញការចាប់អារម្មណ៍ឱ្យមានអ្នកតាមដានច្រើនគេតែងឃើញមានមនុស្សមួយចំនួនដែលមានទាំងមនុស្សប្រុសនិងស្រ្តីនោះបាន និយាយរឿងលើគ្រែបែបកំប្លែងៗនៅតាមបណ្តាញសង្គមដោយមិនខ្វល់ខ្វាយពីការជឥទ្ធិពលអាក្រក់ដល់អ្នកទស្សនាជាកុមារ ។ ក្នុងនាមជាមនុស្សរបស់មហាជនលោក ដួង សុខគា ដែលជាសិល្បករម្នាក់នោះបានបញ្ចេញមតិជុំវិញការនិយាយរឿងលើគ្រែ ជាពិសេសសម្រាប់ស្ត្រីដែលលោកយល់ថាមិនគួរនិយាយជាសាធារណៈបែបនេះ ។ ពិធីកររូបនេះបានបង្ហោះសាថា « មិនមែនរិះគន់ទេ តែជាការគិត រឿងគួរមិនគួរ។ ឃើញមនុស្សស្រី និយាយរៀបរាប់រឿងលើគ្រែពេញៗមាត់(និយាយរឿងកំប្លែង) ហើយផ្សាយជាសាធារណៈទៀត! ខ្ញុំគិតថា មិនគួរ! ស្ត្រីមានតម្លៃណាស់! ទោះជាធម្មជាតិ ក៏មិនដែលឃើញ មាន់ញី រត់ទៅរកមាន់ឈ្មោលមុនដែរ!»។
ជុំវិញការរៀបរាប់របស់លោក ដួង សុខគាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមានការពេញចិត្តនិងគាំទ្រជាខ្លាំង។ ម្នាក់ៗបានលើកជាយោបល់របស់ខ្លួនថា«គាំទ្រលោកពូ ខ្ញុំជាស្រ្តីម្នាក់ដែរសូម្បីនិយាយជាមួយដៃគូរក៍ខ្ញុំនៅតែមានភាពអៀនខ្មាស់ដែរ» «កាលពីម្ភៃសាម សិប ឆ្នាំមុនខ្ញុំឮតែស្រីវ័យចំណាស់វ័យជ្រេនិយាយចំអេសចំអាស ប៉ុន្តែសម័យនេះពួកក្មេងស្រីៗតាំងពីវ័យសិក្សាទៅហើយ ជិះកាត់សាលារៀនម្តងៗ ខ្ញុំឮពេញៗត្រចៀក ស្រែកជេរគ្នាពេញផ្លូវលោកគ្រូអើយ»
«និយាយធ្វើធម្មតាដូចអត់មានភាពអៀនខ្មាស់អីបន្តិចសោះបើជាស្រីមិនអាចនិយាយចេញទេប្រហែលជាញីហើយមើលទៅខ្ញុំសុំខ្លាចហើយ» «លើសពីនេះទៅទៀត វាជះឥទ្ធិពលអវិជ្ជមានដល់កុមារ»។ មិនមែនជាលើកដំបូងទេជារឿយៗគេតែងឃើញលោក ដូង សុខគា តែងបង្ហោះសារចែករំលែកនូវចំណេះដឹងមួយចំនួនដល់អ្នកគាំទ្ររបស់លោកដែលធ្វើឱ្យមហាជនមានការគាំទ្រផងដែរ ៕