Sponsor

អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញនូវការរំភើបនិងមានមោទកភាពគ្រប់គ្នាក្រោយពីយុវតី ជូរី ល្អហួស បានឱ្យដឹងថាកញ្ញាត្រូវបានការអនុញ្ញាតឱ្យថតរបាំអប្សរានៅប្រាសាទអង្គរវត្តដែលជាក្តីស្រមៃរបស់ខ្លួនជាយូរមកហើយ ។

កន្លងមកតែងឃើញមានការត្អូញត្អែរពីការលំបាកនៅក្នុងការសុំច្បាប់សម្រាប់ថតនូវប្រាសាទអង្គរវត្តពីសំណាក់អ្នកសិល្បៈជាច្រើនមិនថាការថតរឿងឬថតផ្សព្វផ្សាយអ្វីឡើយ ។ យ៉ាងណាមិញមួយរយៈមុនសូម្បីតែក្មេងស្រីមួយរូបបានរាំរបាំបុរាណខ្មែរនៅមុខប្រាសាទអង្គរវត្តក៏មានការហាមឃាត់ផងដែរ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយម្ចាស់មកុដ Miss Preteen International 2024 យុវតី ល្អហួស ត្រូវបានអនុញ្ញាតឱ្យថតរបាំអប្បរានៅប្រាសាទអង្គរវត្ត ។ល្អហួស បានរៀបរាប់ថា «ដំណឹងល្អដែលនាងខ្ញុំទន្ទឹងរង់ចាំ ចង់ជម្រាបជូនទៅកាន់ប្រជាជនកម្ពុជាអោយបានជ្រាបថា នាងខ្ញុំសុំច្បាប់បានហើយក្នុងការអនុញ្ញាតអោយថត«របាំអប្សរា»នៅប្រាសាទអង្គរវត្ត»។

ជុំវិញការចែករំលែកនូវសារមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការរំភើបនិងចូលរួមត្រេកអរគ្រប់គ្នា ។ម្នាក់ៗរំពឹងថានឹងបានឃើញរូបភាពដ៏ស្រស់ស្អាតជាមួយនឹងកាយវិការល្វត់ល្វន់របស់យុវតី ល្អហួស នៅក្នុងការរាំរបាំអប្សរានៅក្នុងពេលឆាប់ៗនេះ ហើយក៏ជាឱកាសដែលជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយបន្ថែមទៀត ។ ព្រោះ យុវតី ល្អហួស ក៏ជាម្ចាស់មកុដ Miss Preteen International 2024 ដែលមានទាំងរូបសម្រស់និងភាពឆ្លាតវៃ ។ តាមគម្រោងពីរឆ្នាំខាងមុខទៀត ល្អហូស ក៏គ្រោងនឹងបោះជំហានទៅចូលរួមនៅក្នុងការប្រកួតប្រជែងសម្រស់មួយទៀតដោយបានប្រកាសថានឹងតំណាងឱ្យខេត្ត ព្រះវិហារជាខេត្តកំណើតរបស់កញ្ញា ៕

ក្តីស្រម៉ៃក្លាយជាការពិតយុវតី ជូរី ល្អហួស បានក្លាយជាម្ចាស់មកុដ Miss Preteen International 2024 តំណាងឲ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024។ នៅក្នុងការប្រកួតនោះ យុវតី ល្អហួស ក៏ដណ្ដើមបានពានរង្វាន់ពិសេសៗជាច្រើនដូចជា Best Photogenic award, Best National costume award, Best Talent award, Best Interview award, People's choice award, People's choice award ទទួលបានមកុដមួយ, និង Junior Idol world 2024 ambassador award។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor