Sponsor

ក្រៅពីតារាប្រុសស្រីជាច្រើននោះគេសង្កេតឃើញសែរាជវង្សពីរអង្គក៏បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍«សាទរកម្ពូជា»នេះផងដែរ។មហាជនជាច្រើនបានបង្ហាញនូវអារម្មណ៍រីករាយព្រោះ រាជវង្សទាំងពីរអង្គ សុទ្ធតែមានសមត្ថភាពនិងទេពកោសល្យសិល្បៈមិនធម្មតាហើយរូបសម្រស់ ទៀតសោតក៏ស្រស់សោភា និងសង្ហាផងដែរ ។

« សាទរកម្ពុជា »គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលមានការចូលរួមពីសំណាក់សិល្បករ សិល្ប ការិនីដល់ទៅ ៣០០នាក់សម្រាប់ការសម្តែងនាបំណាច់ឆ្នាំ ២០២៤ នេះ។ជាមួយនឹងទស្សនីយ ភាពសិល្បៈចម្រុះរួមមានការសម្ដែងសិល្បៈទាំងបុរាណនិងសហសម័យដើម្បីចូលរួមអបអរសា ទរ នឹងមានការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតទៀត ផង។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការរំភើបនោះគឺមានការចួលរួមសម្តែងពីសំណាក់រាជវង្ស ពីរ អង្គ គឺអ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី និង ព្រះនាងតូច នរោត្តម ជេនណា ។សម្រាប់ អ្នកអង្គមា្ចស់ នរោត្តម រស្មីខេមុន្នី ទើបបង្ហាញវត្តមាននាពេលថ្មីៗនេះដែលទ្រង់ក៏មានសមត្ថ ភាពសិល្បៈជាច្រើនដែលមានដូចជាការលេងឧបករណ៍តន្ត្រីច្រើនប្រភេទ។ បន្ថែមពីនេះទ្រង់ក៏ ធ្លាប់ចូលរួមសម្តែងនៅក្នុង ខ្សែភាពយន្តហូលីវូដរឿង «1660Vine» ក្នុងតំណែងជាតួឯក ។

ងាកមកព្រះនាងតូច ជេនណា ទោះមានព្រះជន្មនៅក្មេង តែព្រះនាងមានទេពកោសល្យសិល្បៈ ពហុជំនាញមិនថាការសម្តែងឬ ច្រៀងនោះទេ ជាពិសេសព្រះនាងក៏មានភាពវ័យឆ្លាតក្នុងការ ប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អ។ បើនិយាយពីរូបសម្បត្តិពិតជាស្រស់សោភាគួរឱ្យគយ គន់ជាខ្លាំង។វត្តមានរបស់រាជវង្សទាំងពីរអង្គជាមួយនឹងសិល្បករ សិល្បការិនីប្រមាណជា ៣០០ នាក់នឹងកាន់តែធ្វើឱ្យព្រឹត្តិការណ៍ដ័អស្ចារ្យមួយនេះកាន់តែអធិកអធមឡើងថែមមួយកម្រិតទៀត ។ កម្មវិធីនឹងចាប់ផ្តើមនៅវេលាម៉ោងបីរសៀលនេះរហូតដល់ម៉ោង ១ទៀបភ្លឺថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor