ក្រៅពីតបទៅកាន់តារាកំប្លែង ពាក់មី ថា ស្តាយខក់ៗផ្តាច់ចុងពាក្យដូចដាច់ខ្យល់នោះជាស្ទីលផ្ទាល់ខ្លួនពេលនេះម្ចាស់បទ «ជាប់រវល់»លោក សាន ផានិត បានបបួលតារាកំប្លែង នាយពាក់មី ច្រៀងបទមរតកដើម ផ្ទាល់ៗថាតើនរណាអឺន និងរលាក់បានវែងជាង ។ គេមិនទាន់ដឹងថាតើតារាកំប្លែង នាយពាក់មី យល់ព្រមចំពោះការស្នើសុំរបស់តារាចម្រៀង សាន ផានិត នោះឬយ៉ាងណាទេ ។
ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាថ្មីៗនេះតារាកំប្លែង ពាក់មី បាននិយាយថាលោក សាន ផានិត ជាតារាចម្រៀងដែលមិនមានអឺន ដែលពាក្យនេះគេក៏មិនបានដឹងថាជាការនិយាយបែបលេងសើចរបស់ នាយពាក់មី មកលើតារាចម្រៀង សាន ផានិត ឬបែបណា ឡើយ ។ មិនរង់ចាំយូរតារាចម្រៀងដែលធ្លាប់មានឈ្មោះល្បីលោក សាន ផានិត បានរំឮកអតីតការបស់ខ្លួនថាលោកធ្លាប់ទទួលពានថ្នាក់ជាតិពីរដងក្នុងកំឡុងឆ្នាំ ១៩៩១ និង ១៩៩៣ ជាមួយនឹងការច្រៀងបទរបស់លោកតា ស៊ិន ស៊ីសាមុត ។អ្វីដែលកត់សម្គាល់ដើម្បីឱ្យបានច្បាស់លោក សាន ផានិត ក៏បានបបួលតារាកំប្លែង ពាក់មី ច្រៀងបទមរតកដើមដើម្បីចង់ដឹងថា តើនរណាមានសមត្ថភាព អឺន និងរលាក់បានវែងជាង ។
តារាចម្រៀង សាន ផានិត បានរៀបរាប់ទៅតារាកំប្លែង ពាក់មី ថា «សូមថ្តាំទៅប្អូន ពាក់ មី វិញផង ! វាជាស្តាយបង ណា១បទ ប៉ុប រ៉ុក មិនអាច រលាក់ អឺន គ្រប់រាល់ចុងឃ្លានិងពាក្យរហូតបានទេ ! បងបានជ្រើសរើសស្តាយខក់ៗផ្តាច់ចុងពាក្យដូចដាច់ខ្យល់ និងទំអូញជាភាពUNIQE ដាច់ដោយឡែករបស់បងតើ !បងចង់បបូលប្អូន អឺន រលាក់ បទ មរតកដើម ផ្ទាល់ៗ ១ ឃ្លាម្នាក់ អ្នកណា១ អឺន រលាក់បានវែងជាង !
បងចង់រំលឹកថាបងធ្លាប់ជាប់ពានបទ ស៊ីន ស៊ីសាម៊ុត ថ្នាក់ជាតិ២ដងក្នុងកំឡុងឆ្នាំ៩៣ ឆ្នាំ៩១ក៍ធ្លាប់ជាប់លេខ៥ជាមួយព្រាប សុវត្តិ នៅសាលាបឋមសិក្សាជយ័ជំនះកាលនោះ ព្រាប សុវត្តិបានលេខ១ បទ ពីដើមដូចគ្នាជាប់ក៍ដោយសារចេះអឺនហ្នឹងហើយ !តែដូចជាប្អូនគ្រាន់តែកំប្លែងលេង»។ រង់ចាំមើលទាំងអស់គ្នាថាតើតារាកំប្លែង នាយពាក់មី នឹងយល់ព្រមតាមការលើកឡើងរបស់តារាចម្រៀង សាន ផានិត ឬបែបណា ។ ប៉ុន្តែយ៉ាងណាក៏មានការនិយាយពីសំណាក់អ្នកលេងបណ្តាញសង្គមថាការពិតសម្តីរបស់ នាយពាកមី គ្រាន់តែជាការកំប្លែងបែបលេងសើចប៉ុណ្ណោះ៕