ថ្មីៗនេះតារាកំប្លែង នាយពាក់មី កំពុងធ្វើឱ្យអ្នកគាំទ្រ ពេញចិត្តគ្រប់គ្នាហើយលាន់មាត់សរសើរពីសមត្ថភាពរបស់តារាកំប្លែងរូបនេះក្រោយពីនាយបានបង្ហើរសំនៀងមួយបទដែលមានបញ្ចូ លបទចម្រៀងរបស់តារាប្រាំរូបរួមគ្នា។ យ៉ាងណាមិញពេលនេះបទចម្រៀង 5 in 1 របស់ នាយពាក់មី កំពុងល្បីខ្លាំងដោយមានការលើកឡើងស្រដៀងគ្នាថាស្តាប់មិនចេញធុញពិតជាអ៊េមហូសតែម្តង ជាពិសេសត្រង់កន្លែង នាយពាក់មី រ៉េប តែម្តង ។
សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះតារាកំប្លែងដែលកំពុងមានសន្ទុះការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់វ័យនោះគឹតារាកំប្លែងដែលមានប្រភពមកពីខេត្តស្វាយរៀង ពាក់មី ព្រោះនាយត្រូវបានគេមើលឃើញថាមានសមត្ថភាពច្រើនមិនថាកំប្លែង សម្តែង ដឹកនាំរឿង ហើយក៏ជាអ្នកចម្រៀងថែមទៀត ។ ចំណុចទាំងអស់នេះហើយធ្វើឱ្យតារាកំប្លែង នាយពាក់មី នៅតែមានការងាររីកទូលាយនៅក្នុងអាជីពសិល្បៈរបស់ខ្លួន ។
អ្វីដែលគួរឱ្យកត់សម្គាល់កាលពីប៉ុន្មានថ្ងៃមុននេះតារាកំប្លែងរូបនេះបានបង្ហើរសំនៀងមួយបទរបស់តារាចម្រៀង ៥រូបដែលមានដូចជា តារាចម្រៀង ព្រាប សុវត្ថិ ក្វាន់ ជីម៉េង មេសា និង វ៉ានដា ដោយក្នុងនោះនាយបានដាក់ចំណងជើងថា បទ5 in 1 ។បទចម្រៀងរូបនេះ នាយពាក់មី បានច្រៀងនៅក្នុងហាងមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន។
មួយបទរបស់ នាយពាក់មី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍និងស៊ែរចែករំលែកព្រោងព្រាតដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថាពិតជាអ៊េមខ្លាំង ទាំងការស្រែកនិងរ៉េបមើលទៅរលូនស្ទើរមិនដឹងថាជាបទផ្សេងៗបញ្ចូលគ្នាទេ ។ ខ្លះទៀតលើកឡើងថាពិតជាមានសមត្ថភាពមែនតារាចម្រៀងល្មមៗធ្វើមិនបានដូចនាយ ពាក់មី នោះទេ។ខ្លះទៀតលើកឡើងបែបលេងសើចថា តែប៉ុណ្ណោះតារារ៉េបល្មមៗ អាចអែបគៀនហើយ វណ្ណដា ក៏សុំខ្មាស់ ពូពាក់មី ដែរ ។
ក្នុងរយៈពេលបីថ្ងៃនេះបទ 5 in 1 នាយ ពាក់មី កំពុងផ្ទុះខ្លាំងនិងទទួលបានការពេញចិត្តនិងចែករំលែកពេញបណ្តាញសង្គម។សមត្ថភាពទាំងអស់នេះហើយសុទ្ធតែជាចំណែកមួយដែលធ្វើឱ្យតារាកំប្លែង នាយពាក់មី អាចរក្សាប្រជាប្រិយភាពនិងត្រួសត្រាយទីផ្សារសិល្បៈរបស់ខ្លួនបានមួយកម្រិតទៀត៕