Sponsor

មានការចាប់អារម្មណ៍និងលាន់មាត់សរសើរគ្រប់គ្នាក្រោយបានឃើញពិធីករលោក សុខ រ៉ាស៊ី បានធ្វើរឿងល្អមួយនេះនៅក្នុងថ្ងៃខួបកំណើតរបស់លោក ។ យ៉ាងណាមិញសម្រាប់ខួបកំណើតនៅក្នុងឆ្នាំនេះពិធីករ សុខ រ៉ាស៊ី បានសម្រេចផ្តល់អាហាររូបករណ៍ដល់និស្សិតក្រីក្រដល់ទៅ ១០០នាក់។ ការប្រកាសរបស់លោកបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការលាន់មាត់សរសើរគ្រប់គ្នាចំពោះទឹកចិត្តមួយនេះ។

លោក សុខ រ៉ាស៊ី ក៏ជាពិធីករមួយរូបដែលមានប្រជាប្រិយភាពខ្ពស់នៅក្នុងចំណោមពិធីករល្បីៗមួយចំនួន ។ ថ្មីៗនេះលោក សុខ រ៉ាស៊ី បានធ្វើឱ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍និងសរសើរពីទឹកចិត្តដ៏ទូលាយរបស់លោកតាមរយៈការជួយជាអាហាររូបករណ៍ដល់និស្សិតក្រីក្រចំនួន ១០០នាក់។ ខុសពីតារាដទៃដែលរៀបចំពិធីខួបកំណើតអធិកអធមដើម្បីយកចំណងដៃ តែ លោក សុខ រ៉ាស៊ី បានប្រកាសធ្វើរឿងមួយនេះនៅក្នុងថ្ងៃពិសេសរបស់ខ្លួនទៅវិញ។

x

តួយ៉ាងថ្មីៗនេះលោក សុខ រ៉ាស៊ី បានប្រកាសថា «Happy my birthday ខ្ញុំបាទសូមជូនអាហាររូបករណ៍ជូនសិស្ស និសិ្សតក្រីក្រ១០០នាក់ អ្នកប្រឡងបាក់ឌុបឆ្នាំនេះសូម Inbox»។ជុំវិញការប្រកាសរបស់ពិធីករប្រចាំផលិតកម្មហង្សមាសរូបនេះបានធ្វើឱ្យមហាជនមានការសរសើរទឹកចិត្តដ៏ទូលាយនិងស៊ែរ គ្រប់គ្នា ។ កាយវិការចែករំលែកមួយនេះ ក៏ជាគំរូល្អសម្រាប់សង្គមជាតិផងដែរ ។

មិនមែនជាលើកទីមួយទេកន្លងមកលោក សុខ រ៉ាស៊ី ត្រូវបានគេមើលឃើញថាជាមនុស្សដែលមានទឹកចិត្តដូចកន្លងមកលោកបានប្រកាសចេញមុខជួយដល់អ្នកនាង ស្រីអូន ដែលបានធ្លាក់ដល់ចំណុចសូន្យដោយការធ្វើពិធីករ មិនយកប្រាក់ព្រោះអ្នកនាងធ្លាប់បានជួយលោកនាពេលកន្លងមក ។លោក សុខ រ៉ាស៊ី គឺជាពិធីករម្នាក់ដែលតែងលេចមុខនៅក្នុងកម្មវិធីល្បីៗមួយចំនួននៅក្នុងទូរទស្សន៍ហង្សមាសដោយ រួមជាមួយដៃគូអ្នកនាងចាន់ កែវនិមល ។ ក្រៅពីពិធីករលោកក៏មានមុខជំនួញនៅក្នុងដៃមួយចំនួនដែរ ៕
 
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor