Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីថ្ងៃទី ២០ ម្សិលមិញនេះតារាសម្តែង ម៉ានីតា បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពរបស់តារាសម្តែងរូបរាងសង្ហា សន ពិសិដ្ឋ ចូលខ្លួនមកដោះសា្រយជាមួយនាងទៅតាមផ្លូវច្បាប់ ។ ទោះបីជាមានការលើកឡើងបែបនេះក្តី តែ ស្រីស្អាត ម៉ានីតា មិនបានបញ្ជាក់ថាជារឿងអ្វីឡើយដោយគ្រាន់តែអះអាងថារឿងក្តីមួយនេះតុលាការបានកាត់ឱ្យនាងឈ្នះក្តី រយៈពេលជាងមួយឆ្នាំ តែលោក ពិសិដ្ឋ បានគេចវេសមិនចូលដោះស្រាយ ។

កាលពីថ្ងៃទី ២០ ម្សិលមិញនេះតារាសម្តែងរូបស្រស់ ម៉ានីតា បានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបស់តារាសម្តែង សន ពិសិដ្ឋ រួមទាំងភស្តុតាងមួយចំនួនដែលបញ្ជាក់ថាតារាសម្តែង សន ពិសិដ្ឋ ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារពីរឆ្នាំ។ តារាសម្តែង ម៉ានីតា បានរៀបរាប់យ៉ាងវែងអន្លាយថា«សូមជំរាបជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានជ្រាបជាដំណឹង សូមបងប្អូនជួយស៊ែរអោយបានដល់ជនជាប់ចោទ ឈ្មោះ សន ពិសិដ្ឋ ព្រមទាំងក្រុមគ្រួសារជនជាប់ចោទ សូមអោយជនជាប់ចោទឈ្មោះ សន ពិសិដ្ឋ ដែលជាតារាសម្តែងចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ព្រោះជនជាប់ចោទ សន ពិសិដ្ឋ បានគេចខ្លួនមិនព្រមចូលខ្លួន មកដោះស្រាយតាមមុខច្បាប់និងតាមការព្រមសម្រួលជាមួយនាងខ្ញុំនោះទ្បើយ។

ខាងតុលា ការបានទាក់ទងទៅជនជាប់ចោទ អោយចូលខ្លួនមកដោះស្រាយជាច្រើនដងមកហើយ តែជននេះមិនបានចូលខ្លួនមកតាមការហៅរបស់តុលាការនោះទ្បើយរហូតមានការអន្តរាគម ពីក្រសួងយុត្តិធម៌ស្នើសូមទៅខាងតុលាការ អោយជួយពន្លឿនរឿងក្តីរបស់នាងខ្ញុំបន្តទៀត ដែលខាងតុលាការបានកាត់អោយនាងខ្ញុំឈ្នះក្តីនេះ រយះពេល1ឆ្នាំជាងមកហើយ តែជនជាប់ចោទ សន ពិសិដ្ឋ គេចវេសមិនចូលខ្លួនមកដោះស្រាយនោះទ្បើយ រឿងក្តីនេះតាំងពីឆ្នាំ2021។

 នាងខ្ញុំព្រមបញ្ចប់រឿងដោយតេទៅប្រពន្ធជនជាប់ចោទ ដែលជាតារាចម្រៀងល្បីម្នាក់ក្នុងប្រទេសយើង តែខាងជនជាប់ចោទមិនមានការសម្រួលជាមួយនាងខ្ញុំនោះទ្បើយ ដូច្នេះនាងខ្ញុំសូមផុសជាសាធារណ: ដើម្បីអោយជនជាប់ជនឈ្មោះ សន ពិសិដ្ឋ ចូលខ្លួនមកដោះស្រាយជាមួយនិងនាងខ្ញុំ នាងខ្ញុំទុកពេលអោយជនជាប់ចោទ ឈ្មោះ សន ពិសិដ្ឋ រយះ2សប្តាហ៍ពីថ្ងៃ20-> 03/08/24 ដើម្បីចូលខ្លួនមកដោះស្រាយជាមួយនាងខ្ញុំ រាប់ចាប់ពីថ្ងៃដែលនាងខ្ញុំផុសនេះទៅ បើរយះពេលពីសប្តាហ៍ហើយជនជាប់ចោទ នៅតែមិនព្រមចូលខ្លួនមកដោះស្រាយតាមសន្តិវិធីជាមួយនិងនាងខ្ញុំទៀត នាងខ្ញុំនិងចាត់វិធានការបន្ត ដើម្បីអោយជននេះមកទទួលទោសទៅតាមផ្លូវច្បាប់ តាមច្បាប់ជនជាប់ចោទ សន ពិសិដ្ឋ ត្រូវជាប់គុក2ឆ្នាំ និងសងសំណងដល់នាងខ្ញុំ។ បើជនជាប់ចោទ សន ពិសិដ្ឋ ចូលខ្លួនមកដោះស្រាយតាមសន្តិវិធី នាងខ្ញុំនិងបញ្ចប់រឿង តែបើនៅតែគេចខ្លួនមិនព្រមចូលមកដោះស្រាយ ជាមួយនិងនាងខ្ញុំទៀត នាងខ្ញុំនិងបន្តធ្វើទៅតាមច្បាប់បន្ត។ សូមអរគុណ»។

ដ្បិតបានលើកឡើងជាសាធារណៈបែបនេះក្តី តែតារាសម្តែង ម៉ានីតា មិនបានបញ្ជាក់ថារវាងនាង និងលោក សន ពិសិដ្ឋ មានទំនាស់អ្វីទើបឈានដល់ការប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់នឹងការសម្រេចទោសបែបនេះចំពោះលោក សន ពិសិដ្ឋ ។ ងាក មកលោក សន ពិសិដ្ឋ វិញគេមិនបានបញ្ចេញប្រតិកម្មអ្វីឡើយបើទោះមានការប្រកាសពី ម៉ានីតា តាមហ្វេសប៊ុកបែបនេះក្តី​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor