មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយបានឃើញអ្នកផលិតរឿងលោក ខាំ ភូរិ បានលូកមាត់ចំពោះការលើកឡើងរបស់ ចំប៉ីខ្មៅ ដែលបាននិយាយថា សញ្ញាប័ត្រអត់ន័យ មានលុយមានគ្រប់យ៉ាង។
គួរឱ្យដឹងថាកាលពីពេលថ្មីៗនេះ ចំប៉ីខ្មៅ ដែលត្រូវគេស្គាល់ថាជាតារាហ្វេសប៊ុក ម្នាក់ដែលនោះបានបោះសម្តីនៅតាមបណ្តាញសង្គមថា«រៀនល្មមៗ បាន ហើយ តំណែងខ្លះ តួនាទីខ្លះ មានគេកក់ហើយ ចុងក្រោយ ក្រ ដូចពួកហែង ង៉ែង និង អញ បានត្រឹមមើលគេទេ រកស៊ីវិញ សញ្ញាប័ត្រ ខ្លះ វាអត់ន័យទេ ជឿអញទៅ មាន លុយមានគ្រប់យ៉ាង "។
ពាក្យសម្តីរបស់ ចំប៉ីខ្មៅ គេសង្កេតឃើញមានការចែករំលែកពេញបណ្តាញសង្គមដែលមានទាំងការគាំទ្រ និងការរិះគន់ចំពោះទស្សនៈមួយនេះរបស់ ចំប៉ីខ្មៅ ជាច្រើនផងដែរ ។ ក្នុងនោះគេក៏បានឃើញលោក ខាំ ភូរិ ដែលជាផលិតករនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាសបានបញ្ចេញមតិថា «មានឱកាសរៀនបានខ្ពស់គឺហើយ រៀនខ្ពស់មិនចាំបាច់ប្រាថ្នាបុណ្យសក្តិអីនោះទេ តែវាជាបំណិនជីវិត ដែលជួយឱ្យមានការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះរស់នៅ និងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យជីវិតល្អប្រសើរ ហើយអាចដើម្បីធានាបាននូវជោគជ័យក្នុងការដោះស្រាយបញ្ហាប្រចាំជីវិត»។
មតិរបស់លោក ខាំ ភូរិ ក៏ទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានចូលរួមបញ្ចេញយោបល់ថា «រៀនដើម្បីរស់នៅឱ្យ ត្រឹមត្រូវក្នុងឆាតជីវិតចំនេះដឹងមិនមែនជាស្ពានសម្រាប់ឆ្ពោះទៅរកបុណ្យសិក្កឡើង» «ការដែលមិនឱ្យ គេរៀនខ្ពស់ គឺជាគំនិតគ្មានការអភិវឌ្ឍន៍ទេ យើងរៀនមិនមែនដើម្បីតែធ្វើការទេ គឺរៀនដើម្បីចេះ
សួរថា អ្នករកស៊ីគាត់អត់ចេះមែន បើអត់ចំណេះស្មានថារកស៊ីមាន គឺរៀនរហូត រៀនរកស៊ី»៕