Sponsor

ពិតជាមិនធម្មតាក្រៅពីតារាសម្តែងពេលនេះស្រីស្អាតសិចស៊ី ហ្វា ហ្វា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីនាងបានវិវត្តន៍ខ្លួនក្លាយជាពិធីការិនីនៅក្នុងកម្មវិធីប្រលងចម្រៀង Rapper Fighter ។ នេះជាលើកដំបូងដែល ហ្វា ហ្វា ក្តោបឱកាសបានក្លាយខ្លួនជាពិធីការិនីនៅក្នុងកម្មវិធីមួយនេះដែលធ្វើឱ្យនាងមានការរំភើបខ្លាំងហើយរំពឹងថានឹងខិតខំប្រឹងប្រែងដើម្បីឱ្យក្តីស្រមៃមួយនេះកាន់តែជោគជ័យ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានជ្រាបហើយថា ហ្វា ហ្វា គឺជាតារាសម្តែងមួយរូបដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ផូរផង់និងនិយមលេងស្ទីលតែងខ្លួនសិចស៊ីប៉ុណ្ណោះទេ តែនាងក៏ជាតារាស្រីដែលមានភាពក្លាហាននៅក្នុងការសម្តែងរឿងមិនថាជាឆាកឈុតស្នេហាបែបស្រើបស្រាលនោះឡើយ។ ដោយសារកញ្ញាមានឆន្ទះចង់ឱ្យវិស័យសិល្បៈរបស់ខ្មែរមានភាពរីកចម្រើនដូចប្រទេសដទៃ ។

ប៉ុន្តែថ្មីៗនេះ ហ្វា ហ្វា បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ដោយថ្មីៗនេះនាងក្តោបឱកាសបានក្លាយជាពិធីការិនីនៅក្នុងកម្មវិធីប្រឡងចម្រៀងនៅទូរទស្សន៍ភីអិនអិនដែលមានឈ្មោះថា Rapper Fighter។ សម្រាប់ការក្លាយខ្លួនជាពិធីការិនីជាលើកដំបូងនោះ ហ្វា ហ្វា ក៏បានបង្ហាញអារម្មណ៍រំភើបហើយនឹងត្រៀមខ្លួនបង្ហាញសមត្ថភាពក៏ដូចជាការលេងហ្វេសសិនឱ្យត្រូវនឹងកម្មវិធីមួយនេះផងដែរ  ។

ការបោះជំហានថ្មីរបស់ ហ្វា ហ្វា នៅក្នុងអាជីពជាពិធីការិនីក៏បានធ្វើឱ្យអ្នកគាំទ្រមានការកោតសរសើរហើយជូនពរឱ្យនាងជោគជ័យនៅក្នុងការងារថ្មីមួយនេះ ។ មិនខុសពីតារាដទៃដែរក្រៅពីអាជីពសិល្បៈ ហ្វា ហ្វា ក៏មានមុខជំនួញបន្ទាប់បន្សំដែលត្រូវបានគេដឹងថាម្ចាស់ហាងមួយកន្លែងដោយចាប់ដៃគូជាមួយនារីម្នាក់ដែលត្រូវគេសង្ស័យថាមានទំនាក់ទំនងពិសេសលើសពីមិត្តភក្តិថែមទៀត។ គួរឱ្យដឹងថា កម្មវិធីប្រលងចម្រៀងរ៉េប Rapper Fighter ជាកម្មវិធី ដាច់ដោយឡែកពីកម្មវិធី The Rapper Cambodia បើទោះជាកម្មវិធីទាំងពីរនេះមានលក្ខណៈ និងឈ្មោះ ស្រដៀងគ្នាក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor