Sponsor

ថ្មីៗនេះតារាសម្តែង ឆឹម សក្កដា បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមួយចំនួនមានការពេញចិត្តជាខ្លាំងដោយម្នាក់ៗបានស៊ែរនិងចែករំលែកសំណេររបស់លោកជាច្រើន ។ ក្នុងនោះក៏មានការលាន់មាត់សរសើរថាលោក ឆឹម សក្កដា ជាតារាគំរូ ដែលចេះជួយឈឺឆ្អាលចំពោះរឿងសង្គមជាតិថែមទៀត ។

មានការចែករំលែកនិងបញ្ចេញមតិជាច្រើនទៅលើកការរៀបរាប់របស់គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា លោក ឆឹម សក្កដា ដែលបានបង្ហោះការពីពេលថ្មីៗនេះថា «ពុក កូនពិតជាចង់អោយគ្រួសារយើងអភិវឌ្ឍន៍ តែកូនពិតជាខ្លាចបើអោយអ្នកដទៃមកលូកដៃចូលគ្រួសារយើង ព្រោះកូនខ្លាចគេមិនត្រង់ដូចយើង គេមកជួយយើងដើម្បីសំលឹងឃើញអ្វីមួយពីយើង! កូនទ្រាំរស់ស៊ីអត់ស៊ីឃ្លានជាមួយបងប្អូនក្រុមគ្រួសារយើង ក៏កូនៗមិនចង់ស៊ីឆ្ងាញ់ តែដេកមិនស្រួលក្នុងចិត្តមិនស្ងប់នោះដែរពុក 🙏

កូនដឹងថាពុកមិនចង់អោយកូនៗលំបាក កូនស្រលាញ់ទឹកចិត្តលោកពុក តែកូនៗសន្យាថា នឹងខំអភិវឌ្ឍន៍ខ្លួន មិនអោយពុកបារម្ភទេ🙏  សុំតែម្យ៉ាង សុំអោយតែគ្រួសារយើងប្រឹងដោយខ្លួនឯង ទោះយឺតបន្ដិចក៏កូនៗសប្បាយចិត្ត ទោះហូបតែប្រហុកផ្អក ក៏មានរស់ជាតិឆ្ងាញ់ អោយតែគ្រួសារយើងមានសុភមង្គល ។ ដោយការគោរពពីកូនៗ»។ ទោះមិនបានប្រើពាក្យចំៗ តែសាររបស់តារាសម្តែងរូបនេះកំពុងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេសជាតិផងដែរ ។

សារមួយនេះរបស់តារាសម្តែង ឆឹម សក្កដា ទទួលបានការចែករំលែកនិងបញ្ចេញមតិជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុកដោយម្នាក់ៗបានខមិនថា «អរគុណ ខ្លាំងណាស់សម្រាប់សំណេរមួយនេះ អរគុណពិតមែន» «បើសិនជាមានតារាៗជាច្រើនចេញមកធ្វើដូចបង ពិតជាល្អណាស់ សូមអរគុណបង» «គាំទ្រសំណេររបស់បងណាស់សូមតារាផ្សេងជួយឈឺឆ្អាលផង ពួកយើងមិនបានប្រឆាំងនឹងរដ្ឋាភិបាលទេ តែប្រវត្តិសាស្រ្តបានបង្រៀនយើងអោយចេះប្រុងប្រយ័ត្នចំពោះយួន ព្រោះយួនមិនដែលមានបំណងល្អជាមួយខ្មែរយើងទេ» «អគុណខ្លាំងណាស់បង បងជាតារាដំបូងគេហើយ សង្ឃឹមថាមានអ្នកបន្តបន្ទាប់ទៀត»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor