មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយថ្មីៗនេះតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ អ៊ីណូ បានចេញវីដេអូមួយដោយលោកអះអាងថាដើម្បីលើកស្ទួយគុនខ្មែរ តែយ៉ាងណាវីដេអូមួយនេះបែរជាត្រូវអ្នកលេងហ្វេសប៊ុករិះគន់និងផ្លែផ្កាជាបន្តបន្ទាប់រហូតអ្នកខ្លះខមិនថាតារាចម្រៀងរូបនេះជោរថែមទៀត។
កាលពីពីរថ្ងៃមុននេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ៊ីណូ បានចេញវីដេអូខ្លីមួយប្រមា ណជាងមួយនាទីដោយដាក់ខេបសិនថា«ចុម កែវ រំចង់ ចង់សាក ជាមួយ ណូណូ ឆាប់ ឆាប់ នេះ ចូលរួមលើកស្ទួយគុនខ្មែរ»។អ្វីដែលគួរឱ្យកត់សម្គាល់វីដេអូខ្លីរបស់ម្ចាស់បទ «ម៉ោងបាយនឹកអូន»រូបនេះ ហាក់ទទួលបានការគាំទ្រតិចជាងខមិនឌឺដង ពីសំណាក់អ្នកលេងបណ្តាញសង្គមដោយក្នុងនោះគេសង្កេតឃើញមានអ្នកចូលទៅបញ្ចេញមតិមិនពេញចិត្តជាបន្តបន្ទាប់ដោយអ្នកខ្លះបានលើកឡើងថា«ឥលូវដូចក្លាហានលែងយំកម្សត់» «ខ្ពើមណាស់»«តារារះលើស្ពានជ្រោយចង្វារ» «ជោរមកៗ»
« ម៉េចបងឈប់ទៅលោតទឹកហើយមែន» «ឥតប្រយោជន៍» «សងលុយគេអស់នៅ» ជាដើម ។ ទោះយ៉ាងណាការបញ្ចេញមតិទាំងនោះត្រូវបានតារាចម្រៀង អ៊ីណូ ចេញមុខឆ្លើយតបគ្រប់ទាំងអស់តែម្តង។
អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយពីបាក់ទឹកចិត្តដោយសារលង់ខ្លួនក្នុងបំណុលអស់រាប់ម៉ឺនដុល្លារនោះពេលនេះតារាចម្រៀង អ៊ីណូ បានចាប់ផ្តើមប្រឹងប្រែងឡើងវិញជាមួយនឹងការលើកទឹកចិត្តពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ ជាក់ស្តែងក្រៅពីការចេញច្រៀងនៅតាមកម្មវិធីប្រគំតន្រ្តីនានាតាមបណ្តារខេត្ត តារាចម្រៀង អ៊ីណូ ក៏បានលេចមុខនៅក្នុងការប្រម៉ូតផលិតផលនានាដើម្បីរកប្រាក់ចំណូលបន្ថែមទៀតនៅក្នុងការដោះបំណុលជាច្រើនម៉ឺនដុល្លារ ៕