ក្រោយពីមានការចែករំលែកនូវសារមួយចំនួនបង្ហាញការព្រួយបារម្ភដល់ប្រទេសជាតិមកលោក ឡៃ ថៃចាន់ ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់បានសម្តែងការព្រួយបារម្ភនឹងលើកជាសំណួរថាលោកនិយាយរឿងប្រទេសជាតិច្រើនតិចលែងមានអ្នកហៅសម្តែងទៀត ។ ប៉ុន្តែបុរសសង្ហាសាច់ដុំទាំងកង់ៗរូបនេះលើកឡើងចំៗស្តាប់ហើយពិតជាគួរឱ្យសរសើរតែម្តង ។
ជាមួយកាយសម្បទាស្រស់សង្ហា លោក ឡៃ ថៃចាន់ មានទីផ្សារការងារសិល្បៈជាហូរហែបើទោះទើបចាប់ផ្តើមការងារនេះមួយរយៈខ្លីក៏ដោយ ។ មិនតែប៉ុណ្ណោះលោកក៏ទទួលបានការស្រឡាញ់និងគាំទ្រពីសំណាក់អ្នកលេងហ្វេសប៊ុកក្រោយពីលោកតែងចែករំលែករឿងបែបសប្បាយៗដែលមានទាំងនៅក្នុងផ្លូវអាណាចក្រនិងពុទ្ធិចក្រ ហើយក៏មានបង្កប់ន័យអប់រំឱ្យមានគំនិតស្រឡាញ់ប្រទេសជាតិផងដែរ ។ អ្វីដែលចាប់អារម្មណ៍លោកមានទស្សនៈផ្ទាល់ខ្លួនថាមានតែសត្វទេដែលមិនខ្វល់នឹងនយោបាយ ។ការលើករបស់តារាសាច់ដុំធំរូបនេះត្រូវបានអ្នកគាំទ្រមួយចំនួនបង្ហាញក្តីបារម្ភនឹងបានដាស់តឿនថាលោក និយាយរឿងនយោបាយច្រើនពេកតិច លែងមានគេហៅថត ។
ដើម្បីឱ្យអស់មន្ទិលលោក ឡៃ ថៃចាន់ បានចេញជាវីដេអូមួយដោយបាននិយាយថាលោកពិតជាអរគុណដល់ក្តីបារម្ភមួយនេះសម្រាប់លោក ព្រោះរាល់ថ្ងៃលោកគ្មានអ្វីត្រូវគិតឬបារម្ភពីខ្លួនឯងឡើយដោយសារមិនមានអ្វីជាប់ជំពាក់ ។ សូម្បីតែផ្ទះក៏ជួលគេនៅរថយន្តក៏បង់រំលោះហើយទទួលទានបាយវត្តថែមទៀត។ សម្រាប់លោកប្រសិនគ្រាន់តែនិយាយរឿងជាតិគេស្អប់គេលែងហៅថតលោកនឹងនិយាយរហូតដល់ស្លាប់ហើយចាំមើលថាពេលលោកស្លាប់គេនឹងនៅស្អប់ដល់ណា ។ការលើកឡើងបែបលេងសើច តែបង្កប់ន័យរបស់លោក ឡៃ ថៃចាន់ បានធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តចំពោះឆន្ទះរបស់លោក ។ អ្វីដែលគួរឱ្យសរសើរលោក ឡៃ ថៃចាន់ ក៏បានប្រកាន់ជំហរ មិនទទួលយកការផ្សព្វផ្សាយគ្រឿងស្រវឹងនិងល្បែងអនឡាញនោះឡើយបើទោះទទួលបានតម្លៃខ្លួនខ្ពស់ក្តី៕