ដ្បិតជាតារាចម្រៀងវ័យក្មេងក្តី តែតារាចម្រៀង អ៊ឹម ថៃ មានទឹកចិត្តស្រឡាញ់និងបានបញ្ចេញទស្សនៈខ្លះៗចំពោះរឿងសង្គមជាតិ ។ ក្នុងនោះតារាចម្រៀងដែលធ្លាប់មានប្រវត្តិជាកម្មករសំណង់រូបនេះបានលើកឡើងថាបើនិយាយរឿងជាតិគេឈប់ហៅច្រៀងលោកក៏សុខចិត្តព្រោះក្រុមគ្រួសារដូនតាសុទ្ធតែរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយសារការធ្វើស្រែចំការ។
បើទោះមិនទាន់មានឈ្មោះល្បីបោះសំលេងក្តី តែបទចម្រៀងជាច្រើនបទរបស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស អ៊ឺម ថៃ ក៏ទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់មហាជនជាច្រើនដែរ ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងនាមជាមនុស្សមហាជននិងជាអ្នកសិល្បៈម្នាក់ថ្មីៗនេះ ម្ចាស់បទ«ស្មោះក៏ចេះក្បត់ក៏ចេះ»រូបនេះបានបង្ហោះសំណេរដែលគួរឱ្យចាប់អារម្មណ៍ដែលស្តាប់ហើយពិតជាចាក់ដោតខ្លាំងណាស់ ។ ក្នុងនោះ អ៊ឹម ថៃ បានរៀបរាប់ថា «បើខ្ញុំនិយាយរឿងជាតិគេឈប់ហៅខ្ញុំច្រៀងក៏តាមនិងចុះព្រោះឪពុកម្ដាយរបស់ខ្ញុំដូនតារបស់ខ្ញុំរស់ដោយធ្វើស្រែចំការសុខចិត្តធ្វើជាអ្នកក្រតែមិនក្រចិត្ត👉បើគ្រាន់ការបារម្មណ៍និងជួយស្នើនិងខុសសូមគិតម្ដងទៀតបើខ្ញុំនិយាយរឿងជាតិគេឈប់ហៅខ្ញុំច្រៀងក៏តាមនិងចុះព្រោះឪពុកម្ដាយរបស់ខ្ញុំដូនតារបស់ខ្ញុំរស់ដោយធ្វើស្រែចំការសុខចិត្តធ្វើជាអ្នកក្រតែមិនក្រចិត្តបើគ្រាន់ការបារម្មណ៍និងជួយស្នើនិងខុសសូមគិតម្ដងទៀត»។
ជុំវិញការលើកឡើងរបស់តារាចម្រៀង អ៊ឹម ថៃ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការរំភើបចិត្តជាខ្លាំងហើយក្នុងនោះក៏មានលាន់មាត់សរសើរដល់ឆន្ទះរបស់តារាចម្រៀងប្រចាផលិតកម្មហង្សមាសរូបនេះផងដែរ ។ គួរឱ្យដឹងថាមុននឹងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសតារាចម្រៀង អ៊ឹម ថៃ មានជីវិតលំបាកនឹងមានការតស៊ូជាខ្លាំងដោយលោកធ្លាប់ជាពលករដែលខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ និងជាកម្មករសំណង់នៅក្នុងស្រុកដោយទទួលកម្រៃត្រឹមតែ ១២០០០រៀលក្នុងមួយថ្ងៃ តែក្រោយមកលោកក៏បានដើរតាមក្តីស្រមៃដោយធ្វើការចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយរហូតទទួលបានជ័យលាភី និងបានចូលប្រឡងនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ហង្សមាស តែមិនបានជោគជ័យ តែជាលទ្ធផលលោកក៏មានឱកាសបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មខ្នាតយក្សមួយនេះយ៉ាងពេញសិទ្ធ ៕