Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញបងប្រុសរបស់តារាសម្តែងរូបស្រស់ ហ្វី យ៉ាតា ដែលមានឈ្មោះថា ថៃ នរបណ្ឌិត បានចូលរួមនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ ហើយជាលទ្ធផលលោកទទួលបានសន្លឹកមាសពីគណកម្មាការទាំងបួនថែមទៀត ។

លោក ថៃ នរបណ្ឌិត ក៏ជាប្អូនប្រុសរបស់អតីតតារាសម្តែងល្បីលោក ថៃ នរៈពិទូ នឹងជាកូនប្រុសរបស់អតីតអ្នកនិពន្ធអ្នកស្រី ងិន ម៉ានីយ៉ា និង ឯកឧត្តម ថៃ នរៈសត្យា ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្រៅពីមានរូបរាងស្រស់សង្ហាលោក ថៃ នរបណ្ឌិត ត្រូវបានគេដឹងថាលោកក៏ជាវិចិត្រករដែលមានទេពកោសល្យម្នាក់ដែលស្នាដៃគំនូររបស់លោកជាច្រើនក៏មានល្បីល្បាញនៅក្រៅប្រទេសតាមរយៈការគូរគំនូររបស់តារាល្បីៗលំដាប់ពិភពលោកដែលមានដូចជា ប៊ី យ៉ុនសេ ជាដើម។ មិនចាញ់បងប្រុសនិងប្អូនស្រីលោក ថៃ នរបណ្ឌិត ក៏មានទឹកដមសំឡេងពិរោះដែលគេតែងឃើញលោកបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីមួយចំនួនក៏ដូចជាការCover បទចម្រៀងសម័យដើមផងដែរ ។

តួយ៉ាងកាលពីថ្ងៃទី ២៨ យប់មិញនេះលោកបានបង្ហាញមុខនៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥ដោយលើកយកបទ« I Miss You Like Crazy» ហើយជាលទ្ធផលលោកក៏ទទួលបានសន្លឹកមាសពីគណកម្មាការទាំងបួនដែលធ្វើឱ្យលោកមានការរំភើបចិត្តជាខ្លាំង ។ក្នុងនោះ ហ្វី យ៉ាតា ជាប្អូនស្រីក៏បានបង្ហាញអារម្មណ៍អួលដើមកដោយការរីករាយជាមួយនឹងលទ្ធផលគាប់ចិត្តរបស់បងប្រុស។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដ្បិតកើតក្នុងគ្រួសារដែលមានជីវភាពធូរធារនិងមានមុខមាត់នៅក្នុងសង្គមក្តី តែលោក ថៃ នរបណ្ឌិត បានរៀបរាប់ថាលោកធ្លាប់មានជំងឺបាក់ទឹកចិត្តជាច្រើនឆ្នាំ តែទីបំផុតលោកក៏អាចរកដំណោះស្រាយដើម្បីឱ្យខ្លួនឯងចាកចេញពីជំងឺមួយនេះដោយជោគជ័យហើយងាកមកសម្រេចក្តីស្រមៃរបស់ខ្លួនតាមរយៈការចួលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor