ក្រោយស្ងប់ស្ងាត់មួយរយៈថ្មីៗនេះថៅកែពេជ្រ ទ្រី ដាណា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការមិនពេញចិត្តក្រោយលោកស្រីធ្វើវីដេអូនិយាយពាក្យ«Thank You» ទៅតាមស្ត្រីជនជាតិថៃម្នាក់ដែលត្រូវគេស្គាល់ថាជាម្ចាស់ហាងកាបូបល្បីឈ្មោះមួយ ។ ប៉ុន្តែយ៉ាងណាការរិះគន់ទាំងនេះគេមិនទាន់ឃើញអ្នកជំនួញអនឡាញល្បីឈ្មោះរូបនេះចេញមុខប្រតិកម្មនៅឡើយទេ ។
ថ្មីៗនេះគេបានឃើញលោកស្រី ទ្រី ដាណា បានចេញវីដេអូមួយដែលកំពុងផ្ទុះការចាប់អារម្មណ៍នៅតាមបណ្តាញសង្គម Tik Tok ជាមួយនឹងការប្រើពាក្យ «Thank You» ទៅមនុស្សជុំវិញខ្លួន ។វីដេអូនេះត្រូវបានគេដឹងថាផ្តើមចេញមកពីស្ត្រីអភិជនជាជនជាតិថៃម្នាក់ដែលមានសម្រស់ស្អាតនឹងត្រូវគេស្គាល់ថាជាម្ចាស់កាបូបល្បីឈ្មោះមួយនៅក្នុងប្រទេសថៃដែលនាងមានឈ្មោះថា Aon Somrutai។ ជាមួយនឹងការប្រើជីវិតយ៉ាងស៊ីវិល័យ Aon Somrutai តែងប្រើពាក្យ«Thank You» ទៅកាន់មនុស្សជុំវិញខ្លួនដែលបានបម្រើដល់រូបនាង។ វីដេអូមួយនេះក៏កំពុងផ្ទុះខ្លាំងនៅលើបណ្តាញសង្គមដោយមានអ្នកធ្វើវីដេអូជាមួយនឹងការប្រើពាក្យ«Thank You» ជាច្រើន។
ថ្មីៗនេះគេក៏បានឃើញលោកស្រី ទ្រី ដាណា បានធ្វើវីដេអូដោយប្រើពាក្យ«Thank You» ទៅតាមស្រ្តីអភិជនរូបស្រស់ម្នាក់នោះ ហើយវីដេអូរបស់លោកស្រី ក៏ត្រូវបានចែករំលែកនៅក្នុងបណ្តាញសង្គមនោះដែរ។ ប៉ុន្តែបែរជាត្រូវអ្នកលេងបណ្តាញសង្គមជាច្រើនរិះគន់ជាច្រើនដោយម្នាក់ៗបានចូលទៅខមិនថា«ធ្លាប់ជាមនុស្សស្រីអស្ចារ្យហើយរឹងមាំ តែពេលនេះមកធ្វើម្សៅ ម្សៅដូចពិបាកមើលដល់ហើយ» «ម៉េចទៅជាបែកអញ្ចឹងមិនច្រឡំគេសោះ »
«កាន់តែយ៉ាប់ ហើយអ្នកអើយ» «មានប្រាក់ប៉ុណ្ណឹងហើយនៅមិនគ្រប់ចិញ្ចឹមប្រុសទៀតមកធ្វើឆ្កួតដើម្បីប្រាក់ទៀត» ជាដើម ។ ប៉ុន្តែយ៉ាងណាក៏មានអ្នកខ្លះទៀតបានលើកឡើងថាគ្រាន់តែជាការសម្តែងដើម្បីលេងសើចឱ្យហ្វេន ហ្វេន កម្សាន្តអារម្មណ៍សោះក៏នាំគ្នារិះគន់ដែរ ។ ទោះបីជាយ៉ាងណាគេមិនទាន់ឃើញលោកស្រី ទ្រី ដាណា ចេញមុខបកស្រាយនៅឡើយទេ ៕