មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញរូបភាព និងវីដេអូជាច្រើនបានបង្ហោះលើបណ្ដាញសង្គម ជុំវិញតារាកំប្លែងល្បីឈ្មោះ២រូប គឺនាយគ្រឿន និងនាយក្រូច លេចវត្តមានជាមួយឧកញ៉ាមួយរូបដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនល្បីឈ្មោះ គ្រួសារធម្មជាតិ HB និងជាម្ចាស់ផលិតកម្ម H.B។
តាមរយៈវីដេអូណែនាំខ្លីមួយ ឧកញ៉ា ស៊ឹម ស៊ីដា បានបង្ហើបឱ្យដឹងអំពីមូលហេតុដែលលោកយកនាយគ្រឿន និងនាយក្រូចមកសម្តែងរឿងកំប្លែងរបស់ក្រុមហ៊ុនលោក គឺដោយសារតែការស្រលាញ់ចូលចិត្តការសម្ដែង និងនាំមកជូនអ្នកគាំទ្រនូវរឿងកំប្លែងខ្លីៗ ល្អៗសប្បាយៗ តាមរយៈប្រេន សោភាវតីសម្រស់ខ្មែរ។
គូសបញ្ចាក់ផងដែរថា ក្រុមហ៊ុនគ្រួសារធម្មជាតិH.B និងសោភាវតីសម្រស់ខ្មែរប្រេន ថ្មីៗនេះមានការអញ្ចើញតួថតជាច្រើនក្នុងប្រទេសកម្ពុជាដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តអារម្មជាមួយសាច់រឿងក្នុងការសម្តែងកំប្លុកកំប្លែងទៅតាមការដឹកនាំសម្តែងក្នុងកាផលិត។
មិនត្រឹមតែប៉ុណ្ណោះតាមលោកឧកញ៉ា ម្ចាស់ក្រុមហ៊ុនបានបង្ហើបប្រាប់ថា ក្រុមហ៊ុនគ្រោងជ្រើសរើ BA និង BP ជាច្រើនដើម្បីរួមគ្នាជាមួយក្រុមហ៊ុនក្នុងការផ្សព្វផ្សាយផលិតផលអោយអ្នកគាំទ្រ និងប្រើប្រាស់ស្គាល់កាន់តែច្បាស់អំពីផលិតផលខ្លួនថែមទៀតផង ។