Sponsor

ខណៈអ្នកលេងបណ្តាញសង្គមរួមនឹងអ្នកសិល្បៈតិចនាក់បំផុតចាប់អារម្មណ៍និងបញ្ចេញមតិទាក់ទងទៅនឹងប្រទេសជាតិផលប្រយោជន៍ជាតិនោះ ។ ប៉ុន្តែតារារ៉េប Vid Cooler   បែរជាប្រកាសថាលោកមិនខ្វល់នឹងនយោបាយទេ តែឃើញមិត្តភក្តិក្នុងហ្វេសប៊ុកខ្លះខួរក្បាល ស្រាល ត្រចៀកសរ ឆាប់ជឿ តាមការ វិភាគរបស់ជនអគំនិតពេក។ មិនតែប៉ុណ្ណោះតារារ៉េបរូបនេះបានប្រាប់ថាធ្លាប់រស់នៅប្រទេសធំដល់ទៅបីប្រទេស តែជីវិតជួបការលំបាកដូចគ្នាកុំដាក់សម្ពាធប្រទេសកម្ពុជាអី ។


ថ្មីៗនេះតារារ៉េប Vid Cooler   បានបង្ហោះសាររៀបរាប់យ៉ាងវែងអន្លាយថា«អ្នកផុស នឹងអ្នកមើលទូរសព្ទ ទើបជាអ្នកស្នេហាជាតិ ពិតប្រាកដអ្នកស្នេហាជាតិ ឃើញតែនៅក្នុង Fb,TikTok ទៅវិញយូរៗទៅ ការកាត់ទឹកដីប្រទេសមួយទាំងមូល ទៅជាស្រួលដូចកាត់ស្មៅទៅវិញ អត់ឆ្លងកាត់ច្បាប់អន្តរជាតិទេ ផែនទីពិភពលោកទេ មុននឹងជឿគេនឹង មានគិតខ្លះអត់ អ្នកប្រឆាំងគិតថាខ្លួនឯងស្រលាញ់ប្រទេសជាតិ ! ចុះអ្នកកាន់អំណាច អត់ស្រលាញ់ប្រទេសជាតិទេ?? 
 

ខ្ញុំមិនរវល់នឹងរឿង នយោបាយទេ ប៉ុន្តែ ខ្ញុំឃើញ Fb fri មួយចំនួនខួរក្បាល ស្រាល ត្រចៀកសរ ឆាប់ជឿ តាមការ វិភាគរបស់ជនអគំនិតពេក ដើម្បីអោយប្រទេសអភិវឌ្ឍន៍ល្អអ្នកចេះអី អ្នកធ្វើនឹងទៅ ធ្វើទៅតាម ជំនាញរបស់ប្រជាជនផ្ទាល់ខ្លួន នោះរឿងល្អនឹងកើតឡើង ប្រទេសណាក៏មានវិបត្តិនិយោបាយសេដ្ឋកិច្ចដែល ខ្ញុំធ្លាប់រស់នៅ. 3ប្រទេសធំៗហើយ ជីវិតជួបទុក្ខលំបាកដូចគ្នា ពេញពិភពលោក កុំដាក់សម្ពាធតែកម្ពុជា មួយពេកអី ! ពេលខ្លះ អាប្រទេសអ្នកមាន អភិវឌ្ឍខ្លាំងនឹង ប្រជាពលរដ្ឋ ធ្វើការ មានពេលដេកបានតែ 3-4ម៉ោងទេ ! 

បើអត់ធ្វើការងាប់លឿនជាង ប្រជាជនខ្មែរទៀត!»។

ការបញ្ចេញមតិរបស់តារារ៉េបរូបនេះក៏មានទាំងអ្នកគាំទ្រនិងអ្នករិះគន់ខ្លះដែរ ។ គួររំឮកថា  Vid Cooler   គឺជាតារាចម្រៀងរ៉េបម្នាក់ដែលបទចម្រៀងរបស់លោកនាពេលកន្លងមកដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបទ«បេះដូងមួយនេះត្រូវការអូន» « ដំណើរជីវិត» ដែលច្រៀងរួមគ្នាជាមួយ MC Bull៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor