មានការចាប់អារម្មណ៍និងបញ្ចេញមតិវែកញែកព្រោងព្រាតពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញគ្រូហុងស៊ុយដែលមានឈ្មោះល្បី ណាលី ឡុង បានបង្ហោះសារខ្លីមួយនេះនៅក្នុងបណ្តាញសង្គម។
ក្នុងនាមជាគ្រូហុងស៊ុយដែលមានឈ្មោះល្បីម្នាក់អ្នកគ្រូ ណាលី ឡុង តែងចែករំលែកពីរឿងហុងស៊ុយមួយចំនួននៅក្នុងគណនីយហ្វេសប៊ុក ហើយរឿងខ្លះក៏ទទួលបានការគាំទ្រពីសំណា ក់មហាជន តែខ្លះទៀតក៏ទទួលរងការរិះគន់ផងដែរ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះអ្នកគ្រូហុងស៊ុយរូបនេះបានបង្ហោះសំណេរខ្លីថា «កុំមើលងាយស្ថានការណ៍ឆ្នាំ 2024 ដល់ឆ្នាំ2028 អ្វីក៏អាចកើតឡើងដែរ គ្រប់យ៉ាងសុទ្ធតែរឿងស្មានមិនដល់»។សារមួយនេះក៏ទទួលបានការចាប់អារម្មណ៍និងបញ្ចេញមតិ
ពីសំណាក់អ្នកលេងបណ្តាញសង្គមច្រើនគួរឱ្យកត់សម្គាល់ ។ម្នាក់ៗបានបញ្ចេញយោបល់ចំពោះការចែករំលែករបស់អ្នកគ្រូថា «អ្នកគ្រូជួយកែហុងស៊ុយប្រទេសកម្ពុជាផង» «នៅស្រុកខ្មែរសម្បូរគ្រូហុងស៊ុយ គ្រូទាយ គ្រូមន្តអាគម អ្នកមានបុណ្យ…តែកុំមើលប្រទេសជិតរលាយហើយ» «ជឿលើកាខិតខំប្រឹងប្រែងខ្លះទើនរីចរាយ ជឿលើហ៊ុងស៊ុយខ្លាំងពេក មានតែគ្រូទាយ ឯងក្រដែល»
«អ្នកគ្រូជួយកែហុងស៊ុយគម្រោង CLV ក្លាចតិចទៀតអស់ដីនៅទាំងអស់គ្នា» «តាំងពីដើមមកអ្វីក៏អាចកើតឡើងបានដែរ គ្មាននរណាអាចកំណត់មុនបានទេ កុំថាឡើយត្រឹមប៉ុន្មានឆ្នាំនឹង»។ដ្បិតការបញ្ចេញមតិរបស់មហាជនហាក់មិនសូវពេញចិត្តនឹងការលើកឡើងរបស់ខ្លួនក្តី តែគេមិនបានឃើញអ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្រ្ត ណាលី ឡុង ឆ្លើយតបនោះឡើយ៕