header ads

Sponsor

ក្រោយឃើញអតីតតារាសម្តែង វ៉ាង ស្រីណូ ប្រកាសមានកូនតាមបែបវិទ្យាសាស្ត្រដោយមិនមានស្វាមីនាពេលថ្មីៗនេះ ស្រាប់តែតារាចម្រៀង ពេជ្រ សោភា បានលើកឡើងដោយមិនខ្លាចចិត្តគូដណ្តឹងថាខ្លួនក៏ចង់មានកូនដោយមិនមានប្តីដែរព្រោះយកប្តីនាំតែរវល់ខួរក្បាល។

បើគិតមកដល់ពេលនេះតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឆឹម សក្កដា បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរប្រមាណជាជិតពីរឆ្នាំហើយតែអ្នកទាំងពីរហាក់មិនរវីរល់គិតគូររឿងរៀបការដូចមិត្តភក្តិដទៃឡើយ ។ បើទោះពួកគេមានទាំងព្រមមិនថាជីវភាពនិងអាយុនោះឡើយ តែយ៉ាងណាទាំងពីរធ្លាប់ប្រកាសថាទំនាក់ទំនងរបស់ខ្លួននៅតែស្អិតរមួតជាធម្មតា ។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះក្រោយពីបានឃើញអតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ ទម្លាយមានកូនដំបូងតាមបែបវិទ្យាសាស្ត្រដោយមិនមានស្វាមីជិតសម្រាលទៅហើយនោះស្រាប់តែតារាចម្រៀង ពេជ្រ សោភា បែរជាមានបំណងចង់ធ្វើរឿងទាំងនេះដូច វ៉ាង ស្រីណូ ដែរ ។ តារាចម្រៀង ពេជ្រ សោភា បានស៊ែរសំណេររបស់ វ៉ាង ស្រីណូ ដោយភ្ជាប់សារ ខ្លីថា  «ខ្ញុំចង់បានbabyតែអត់ចង់បានប្តី យកប្តីនាំតែរវល់ខួរក្បាល»។

សម្តីរបស់ ពេជ្រ សោភា ច្បាស់ៗបង្ហោះនៅក្នុងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះហាក់មិនបានខ្វល់ខ្វាយពីអារម្មណ៍របស់លោក ឆឹម សក្កដា ជាអនាគតស្វាមីនោះឡើយ ។ជាហេតុធ្វើឱ្យមហាជនដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈមានការចាប់អារម្មណ៍ជាខ្លាំងដែលខ្លះសង្ស័យថាទំនាក់ទំនងរបស់អ្នកទាំងពីរអាចមានបញ្ហាដោយសារពួកគេចេះតែពន្យារពេលរៀបការពីមួយឆ្នាំទៅមួយឆ្នាំបើទោះវ័យកាន់តែច្រើនទៅហើយក្តី។ប៉ុន្តែក៏មានហ្វេន ហ្វេន ភាគច្រើនបានបញ្ចេញមតិគាំទ្រឱ្យតារាចម្រៀង ពេជ្រ សោភា ឱ្យយកកូនតាមបែបវិទ្យាសាស្រ្តដូច វ៉ាង ស្រីណូ ដែរ ។ បើក្រឡេកមកមើលលោក ឆឹម សក្កដា ជាគូដណ្តឹងវិញហាក់មិនបានតបតឬខ្វល់ខ្វាយចំពោះសម្តីរបស់តារាចម្រៀង ពេជ្រ សោភា ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post