header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនក្រោយពីបានឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ៊ឹម ថៃ ទម្លាយថាចង់ដកខ្លួនពីអាជីពសិល្បៈដើម្បីទៅបើកមុខរបរលក់រថយន្តវិញ ។ មិនតែប៉ុណ្ណោះតារាវ័យក្មេងរូបនេះថែមទាំងត្អូញត្អែរថាលោកមិនចេះបំពុលសង្គមទើបជីវិតមានតែប៉ុណ្ណឹង ។


មិនខុសពីតារាចម្រៀងរួមទ្រនំឡើយលោក អ៊ឹម ថៃ មានបទចម្រៀងថ្មីៗជាបន្តបន្ទាប់នៅក្នុងផលិតកម្មហង្សមាស។ មិនតែប៉ុណ្ណោះលោកក៏បានលេចមុខនៅក្នុងកម្មវិធីមួយចំនួននៅតាម ឆាកប្រគំតន្ត្រីនានាផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់កាលពីថ្ងៃទី ០៤ ម្សិលមិញនេះតារាចម្រៀង អ៊ឹម ថៃ បែរជាបង្ហោះសារថា «បើខ្ញុំដកខ្លូនពីសិល្បះបងប្អូននៅស្រលាញ់ខ្ញុំអត់ខ្ញុំហត់ហើយចង់លក់ឡានធ្វើផ្ទះតូបល្មមនៅជុំគ្រួសារចិញ្ចឹមស្វតរកបានម៉ានហូបបណ្ណឹងមកពីខ្ញុំមិនចេះបំពុលសង្គមដូចគេឬមិនចេះអែបអបទើបជីវិតនៅតែប៉ុណ្ណឹង»។ បន្ថែមពីនេះ អ៊ឹម ថៃ បានបង្ហាញការអរគុណដល់អ្នកគាំទ្ររបស់ខ្លួនដោយនិយាយថា«អរគុណពុកម៉ែបងប្អូននៅពេលនេះកាងារគឺបាត់ទាំងស្រុងខ្ញុំស៊ូអស់ហើយសំរាកធ្វើជាមនុស្សធម្នតាៗបានហើយចង់រស់នៅជីវិតបែបស្ងប់ស្ងាត់ព្រោះមកច្រើនហើយនៅតែបណ្ណឹង»។

ការលើកឡើងរបស់របស់តារាចម្រៀង អ៊ឹម ថៃ ជាសាធារណៈបែបនេះបានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនគាំទ្រដោយឱ្យលោកធ្វើទៅតាមបេះដូងដើម្បីក្តីសុខផ្លូវចិត្ត តែក៏មានហ្វេនខ្លះផ្តល់កម្លាំងចិត្តឱ្យលោកតស៊ូនៅក្នុងអាជីពមួយនេះ ។ ដូចដឹងស្រាប់ហើយថាទម្រាំក្លាយជាតារាចម្រៀងប្រចាំផលិតកម្មធំនេះ លោក អ៊ឹម ថៃ តស៊ូប្រឹងប្រែងខ្លាំងណាស់ ។ ចុងក្រោយនេះលោក អ៊ឹម ថៃ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនក្រោយលោកបញ្ជាក់ច្បាស់ៗថា លោកសុខចិត្តនិយាយរឿងជាតិបើទោះគេមិនហៅច្រៀងក្តី ព្រោះក្រុមគ្រួសារសុទ្ធតែជាអ្នកស្រែចំការដើម្បីចិញ្ចឹមជីវិត៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post