មានការចាប់អារម្មណ៍និងគាំទ្រជាខ្លាំងក្រោយពីបានឃើញមតិរបស់ឧកញ៉ា ស្រី ចាន់ថន ដែលបានលើកឡើងបែបនេះនៅតាមបណ្តាញសង្គមនៅក្នុងថ្ងៃទី ០៤នេះ ។ ក្នុងនោះឧកញ៉ា ស្រី ចាន់ថន បានស្នើឱ្យ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ទាំងអស់ចួលរួមផ្តល់ជាថវិកាសម្រាប់ធ្វើផ្លូវតាមព្រំដែន ។
នៅក្នុងថ្ងៃទី ០៤ នេះអ្នកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារនៅក្នុងគណនីយហ្វេសប៊ុកថា «ការចូលរួមនឹងជាគំនិតយោលបលរបស់ខ្ញុំ ខ្ញុំស្នើសូមអោយសមាគមនឧកញ៉ាចូលរួមដើម្បីប្រយោជន៍ជាតិតែមួយ
- ឧកញ៉ា ចូលរួមមួយឆ្នាំ 30000$ (បីម៉ឺនដុល្លា)
- អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ 60000$ (ប្រាំមួយម៉ឺនដុល្លា)
- លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ 120000$ (ដប់ពីរម៉ឺនដុល្លា)
គោលបំណង់ បានថវិកាដែលបានទៅធ្វើផ្លូវតាមព្រំដែនទាំងអស់នេះជាជំហ៊ានទី១»។បញ្ជាក់បន្ថែមពីនេះឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា ជំហានដំបូងធ្វើផ្លូវហើយជំហានបន្ទាប់គឺធ្វើរបង ។
ជុំវិញការរៀបរាប់របស់ឧកញ៉ា ស្រី ចាន់ថន បានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការពេញចិត្តនិងគាំទ្រចំពោះមតិរបស់ឧកញ៉ា ស្រី ចាន់ថន ។ អ្នកលេងបណ្តាញសង្គមខ្លះថែមទាំងបើកចិត្តចង់ចូលជាថវិកាសម្រាប់ការធ្វើរឿងមួយនេះចំពោះសង្គមជាតិបើទោះខ្លួនជារាស្រ្តសាមញ្ញមិនមានគោរមងារក្តី ។ «បើសិនជាបានពិតមែនខ្ញុំជឿថាប្រជាជនខ្មែរនឹងចូលរួមជួយបន្ថែមទៀតតាមសទ្ធាមិនថាតិចឬច្រើនព្រោះនេះជាអ្វីដែលពួកយើងចង់បានមកជាយូរហើយ«ខ្លះទៀតបានចូលរួមខមិនទាំងរីករាយថា «គាំទ្រពេញទំហឹងបងនិងបានហៅថាជួយជាតិ ព្រោះបញ្ហាព្រំដែនត្រូវការចំនាយធំ បើបានផ្លូវតាមក្រវាត់ព្រំដែនទៀតកាន់តែល្អ ប្រជាពលរដ្ឋសាទរខ្លាំងណាស់ បើគិតទៅលុយប៉ុននិងវាគ្មានច្រើនសំរាប់អ្នកឧកញ៉ាទេទាន»៕