ខណៈត្រៀមខ្លួននឹងរៀបចំពិធីពិសេសឱ្យបានមុនពិធីបុណ្យអុំទូកនោះពេលនេះតារាស្រី អៀ ម៉េងលី កាន់តែមានអារម្មណ៍រំភើបចិត្តជាខ្លាំងដោយទទួលបានវត្ថុអនុស្សាវរីយ៍យ៉ាងគាប់ចិត្តពីគូស្នេហ៍។ មិនតែប៉ុណ្ណោះដើម្បីបញ្ជាក់ចិត្តស្មោះគូស្នេហ៍របស់នាងក៏បានសាក់ឈ្មោះនិងមុខរបស់នាងនៅលើកំភួនដៃរបស់លោកផងដែរ ។
ទោះចំណងស្នេហ៍របស់ អៀ ម៉េងលិ និងគូស្នេហ៍ជាទាហ៊ានរូបសង្ហាមិនសូវមានភាពរលូនល្អកាលពីមួយរយៈមុនក្តី តែពេលនេះចំណងស្នេហ៍របស់អ្នកទាំងពីរកាន់តែរលូនល្អដោយពួកគេត្រៀមដឹកដៃគ្នាភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខនេះ ។ បើតាមគម្រោងតារាស្រីរូបស្រស់សម្រស់បាន អៀ ម៉េងលិ នឹងដឹកដៃគូស្នេហ៍ជាកូនអ្នកមានទ្រព្យ
ភ្ជាប់ពាក្យឱ្យបានមុនព្រះរាជពិធីបុណ្យអុំទូក តែយ៉ាងណាស្រីស្រស់រូបនេះមិនបានប្រាប់ពីពេលវេលាច្បាស់លាស់នោះទេដោយគ្រាន់តែព្រលយថានឹងចង់ឱ្យភ្ញាក់ផ្អើល តែនាងក៏មានគម្រោងនឹងអញ្ជើញអ្នកសិល្បៈចូលរួមពិធីភ្ជាប់ពាក្យរបស់ខ្លួនផងដែរ ។ ខណៈត្រៀមរៀបចំពិធីភ្ជាប់ពាក្យ អៀ ម៉េងលិ កាន់តែមានភាពជឿជាក់និងរំភើបចិត្តដោយនាងបានទទួលកាដូជាខ្សែកពេជ្រយ៉ាងស្រស់ស្អាតពីសំណាក់គូស្នេហ៍ ។ មិនតែប៉ុណ្ណោះគូស្នេហ៍របស់នាងក៏បានសម្រេចសាក់ឈ្មោះនិងមុខរបស់នាងលើកំភួនដៃរបស់លោកទៀតផង ។
អ្វីដែលកត់សម្គាល់ន្ទឹមនិងការប្រកាសប្រាប់ពីគម្រោងភ្ជាប់ពាក្យនេះ ស្រីស្អាត អៀ ម៉េងលិក៏ឈប់ទទួលយកការងារសម្តែងដោយមិនស្តាយស្រណោះដើម្បីបំពេញបំណងដៃគូរបស់នាងព្រោះ កន្លងមកនាងតែងមានរឿងរ៉ាវឈ្លោះប្រកែក ជាមួយគូស្នេហ៍ នៅពេលដែលថតនានា។ទោះមិនមានការងារសិល្បៈ តែ អៀ ម៉េងលិ ក៏មានមុខជំនួញផ្ទាល់ខ្លួនដែលពេលនេះនាងនិងដៃគូក៏កំពុងពង្រឹងមុខរបរ ដើម្បីជាទុនមុននឹងនាងដឹកដៃគូស្នេហ៍ចូលរោងជ័យទៅតាមប្រពៃណីខ្មែរ ៕