ក្នុងនាមជាអ្នកសិល្បៈក៏ដូចជាមនុស្សរបស់មហាជនម្នាក់តារាចម្រៀង នាង ដាវីន បានលើកឡើងទាំងហួសចិត្តក្រោយបានឃើញតារាងតម្លៃនៅក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កាលពីប៉ុន្មានថ្ងៃមុននេះ ។ ក្នុងនោះអតីតបេក្ខភាពTop4 រូបនេះបាននិយាយថា«ខំប្រឹងតិចទៀត អាជ្ញាធរអប្សរា»។
គួរឱ្យដឹងដែរថាកាលពីថ្ងៃទី ០២កន្លងទៅនេះអជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង មួយដែលបានរៀបរាប់ថារាល់ការថតក្នុងប្រាសាទអង្គរវត្តក្នុងគោលបំណងបម្រើអាជីវកម្មតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ និងបង់ប្រាក់ រួមមាន
១ ការថតភាពយន្តខ្នាតតូច ខ្នាតធំគ្រប់ប្រភេទ
២ ការថតវីដេអូនិងរូបភាពសន្លឹកដើម្បីផលិតចម្រៀងកាយវិការនិងកម្មវិធីកម្សាន្ត វីដេអូឯកសារនិងស្ប៉តពាណិជ្ជកម្ម សៀវភៅមគ្គុទេ្ទសក៏ ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តីជាដើមសម្រាប់ការផ្សព្វផ្សាយទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។
៣ ការថតវីដេអូនិងរូបភាពសន្លឹកដោយឧបករណ៍ដ្រូន
ប៉ុន្តែប្រសិនការថតមិនបម្រើអាជីវកម្មអាជ្ញាធរជាតិអប្សរាតម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនបង់ប្រាក់ដែលមានដូចជាការថតរបស់អង្គភាពសារព័ត៌មានផ្លូវការទាំងក្នុងនិងក្រៅប្រទេសក្នុងគោលបំណងផ្សព្វផ្សាយ ។ជុំវិញសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សារាក៏ទទួលបានការបញ្ចេញមតិវែកញែកជាច្រើនពីសំណាក់មហាជន។ ក្រោយឃើញសេចក្តីជូនដំណឹងបែបនេះរបស់អាជ្ញាធរជាតិអប្សរាគេបានឃើញតារាចម្រៀង នាង ដាវីន បានបញ្ចេញសារនៅក្នុងគណនីយរបស់លោកថា «តម្លៃថតនៅអង្គរវត្តគេគិតថ្លៃពី 90$ដល់5000$។ចង់ប្រាប់ថាបើគេឈប់ទៅលេង គេឈប់ទៅផ្សព្វផ្សាយប្រទេសខ្លួនឯងកុំខឹងគេណា។សូមគិតពិចារណាសារជាថ្មី និយាយតែប៉ុណ្ណឹងទេក្រែងលោប៉ះពាល់ KSK»។ បន្ថែមពីនេះតារាចម្រៀងរូបនេះបានបញ្ជាក់នូវក្នុងខមិនលោកថែមទៀតថា «ទៅចង់បានលុយពីការថតហ្នឹងធ្វើស្អី? ហេតុអ្វីចោលអង្ករ ទៅចង់បានអង្កាម? ចុងក្រោយអាចអង្ករក៏អស់ អង្កាមក៏គ្មាន។ឱ្យគេថតទៅ ថតឱ្យស្អាត ថតឱ្យអស្ចារ្យ ប្រូម៉ូតសេវាកម្មយើង ហៅភ្ញៀវឱ្យមកលេងមក ហើយយើងលក់សំបុត្រ។ ហឹមមមម…ខំប្រឹងតិចទៀត អាជ្ញាធរអប្សរា»។ជុំវិញមតិរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះក៏ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តផងដែរ៕