header ads

Sponsor

បើទោះមានទ្រព្យធនច្រើនក្តី តែអតីតពិធីការិនី ជីមមី បានសម្រេចជ្រើសរើសការរៀបអាពាហ៍ពិពាហ៍តាមបែបលក្ខណៈគ្រួសារយ៉ាងសាមញ្ញបំផុតតែ អ្វីដែលធ្វើឱ្យហ្វេន ហ្វេន ជានារីចង់មានជីវិតដូចស្រីស្អាតរូបនេះនោះគឺស្វាមីរបស់អ្នកនាងលោក ជីមមី ជាមនុស្សប្រុសដែលល្អរហូតអ្នកនាងធ្លោយមាត់ថា រយៈពេល ៦ឆ្នាំដែលបានស្គាល់គ្នាគឺជាពេលវេលាដែលមានសេចក្តីសុខខ្លាំងបំផុត។

បន្ទាប់ពីបានស្គាល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំអ្នកនាង ជីមមី បានសម្រេចរៀបការជាមួយដៃគូលោក ជីមមី ដែលមានឈ្មោះដើមថា នូ ចំណាប់ ដែលជាកូនខ្មែរសញ្ជាតិអាមេរិកកាលពីពេលថ្មីៗនេះជាលក្ខណៈគ្រួសារតាមបែបស្ងប់ស្ងាត់ តែពោរពេញទៅដោយក្តីសុខជាខ្លាំង ។អ្វីដែលកត់សម្គាល់ក្រោយរៀបការអ្នកនាង ជីមមី ក៏បានសរសើរស្វាមីពេញៗមាត់ដែលធ្វើឱ្យនារីៗជាច្រើនចង់មានជីវិតរស់នៅនិងទទួលបានជីវិតគូដូចអ្នកនាងផងដែរ ។ អតីតពិធីការិនីរូបរាងតូចស្រឡូនរូបនេះបានរៀបរាប់ថា «បុរសល្អម្នាក់នេះតែងធ្វើឱ្យខ្ញុំមានក្តីសុខនៅក្នុងផ្លូវចិត្តមិនដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកដោយសារគាត់មិនដែលធ្វើឱ្យខ្ញុំគេងយប់ជ្រៅដោយសារគាត់ទោះគាត់ទៅណាមកណាតែងប្រាប់ខ្ញុំមិនមែនគាត់ខ្លាចខ្ញុំទេ តែដោយសារគាត់ឱ្យតម្លៃខ្ញុំមិនដែលសំដីតូចសំដីធំ គាត់តែងសុំទោសទោះខ្ញុំធ្វើខុសឬគាត់ធ្វើខុសក៏ដោយ គាត់តែងធ្វើឱ្យខ្ញុំមានស្នាមញញឹមជាចុងក្រោយរហូតធ្វើឱ្យខ្ញុំនិយាយថារយៈពេល ៦ឆ្នាំដែលខ្ញុំស្គាល់គាត់គឺជាពេលវេលាដែលខ្ញុំមានក្តីសុខខ្លាំងបំផុត»។

ជុំវិញការរៀបរាប់ពីលក្ខណៈសម្បត្តិរបស់លោក ជីមមី ជាស្វាមី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរពីសំណាងរបស់អ្នកនាហើយខ្លះទៀតក៏ចង់មានវាសនា ដូចអ្នកនាងផងដែរ ។ ខ្លះក៏បានលើកឡើងថាមិនមែនជារឿងចម្លែកទេដែលនារីដែលឆ្លាតហើយស្អាតដូច ជីមមី បានជួបស្វាមីល្អបែបនេះ។ អ្វីដែលកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះទាំង ជីមមី និង ស្វាមី បានដកខ្លួនពីអាជីពសិល្បៈស្ទើរទាំងស្រុងដោយអ្នកនាងនិងស្វាមីបានងាកមកពង្រឹងអាជិវកម្មផ្នែកជំនួញតាមអនឡាញដែលកំពុងដំណើរការយ៉ាងរលូននាពេលបច្ចុប្បន្ននេះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post