header ads

Sponsor

ដើម្បីបំពេញតម្រូវការទីផ្សារ និងហ្វេន ហ្វេនរបស់តារាចម្រៀង TOP4 ដែលជាអតីតបេក្ខភាពនៅក្នុងកម្មវិធីCambodian Idol រដូវកាលទីបួននោះពេលនេះផលិតកម្មហង្សមាសបានទម្លាក់បទថ្មីដែលជាបទដែលមានចង្វាក់បែប Acoustic  ដែលស្តាប់ហើយពិតជាពិរោះជាខ្លាំង ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តនោះគឺបទចម្រៀងនេះមានការកែពន្លឺខ្លាំងដែលធ្វើឱ្យបាត់សម្រស់ធម្មជាតិនិងរូបសម្រស់របស់តារាចម្រៀងទាំងបួនរូបផងដែរ។

រហូតមកដល់ពេលនេះ TOP4 ទាំងបួនរូបដែលមានដូចជាតារាចម្រៀង លីម តិចម៉េង ថុល សុភិទិ នាង ដាវីន និង លោក ស៊ឹម ច័ន្ទពន្លឺ  នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនគ្រប់ស្រទាប់វ័យ។ កន្លងមកខាងផលិតកម្មក៏មានគម្រោងផលិតរឿងបែបBLសម្រាប់ TOP4 ទាំងបួនសម្តែង តែគួរឱ្យស្តាយតារាចម្រៀងទាំងបួនបានច្រានចោលការសម្តែងរឿងបែបនេះ ។ ដើម្បីប្តូររសជាតិឱ្យកាន់តែប្លែកភ្នែកក៏ដូចជាតម្រូវទីផ្សារនោះពេលនេះ TOP4 ក៏បានងាកមកច្រៀងបទរួមគ្នាដែលថ្មីៗនេះខាងផលិតកម្មបានទម្លាក់បទថ្មីដែលមានចំណងជើងថា«ស្រឡាញបងឱ្យច្រើនៗ»ដែលជាចង្វាក់ Acousticស្តាប់ហើយពិតជាពិរោះជាខ្លាំង ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងទាំងបួនរូបមិនពេញចិត្តនោះគឺមានការកែពន្លឺទេសភាពខ្លាំងដែលធ្វើឱ្យសម្រស់របស់តារាចម្រៀងទាំងនោះមើលទៅមិនទាក់ទាញដូចសព្វដង ។

ជាមួយនឹងការបន្ថែមពណ៌ទេសភាពខ្លាំងនៅក្នុង Teaser មួយបទនេះបានធ្វើឱ្យអ្នកគាំទ្រមានការមិនពេញចិត្តដោយម្នាក់ៗបានបញ្ចេញយោបល់រិះគន់ក្នុងន័យស្ថាបនាជាច្រើនថា «ទេស ភាពOriginal ស្អាតសឹងអីមិនគួរកែសោះ» «បទក្រោយៗកុំដាក់filter ចឹងទៀត បាក់សម្រស់អ្នកចម្រៀងអស់ហើយ» «មានអារម្មណ៍ថាពណ៍ background ទេសភាព ធ្វើអោយTop4 ក្លាយជាវ័យចំណាស់អស់ មិនគួរណាកែពណ៍ទេសភាពសោះ» ទេសភាពបែបធម្មជាតិៗស្អាតជាង ហើយទៅតែពណ៌ចឹងមើលមុខប្អូនៗស្លេកអស់ហើយ» «ញុំចេះតែឆ្ងល់ទៅដាក់គូល័រពណ៌អញ្ចឹងធ្វើអី។ទេសភាពស្អាតសឹងអីដាក់ឃូល័ពណ៌ឣីអញ្ចឹងមើលទៅលែងស្អាតអស់អាលីង ហើយបទចម្រៀងមនោសញ្ចេតនាផ្អែមល្ហែមទៅជាដាក់ពណ៌ ឃូល័របែបហ្នឹង ធ្វើឱ្យខូចសម្រស់ដល់តួសំដែងទៀតផង បទចម្រៀងត្រជាក់ចិត្ត តែទេសភាពមិនត្រជាក់ភ្នែក សុំនិយាយតាមត្រង់សុំទោសបើមានការខុសឆ្គង» « filter ពេក ឡើងធ្មេញលឿង មាត់ខ្មៅអស់«៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post