header ads

Sponsor

មានការអាណិតអាសូរ និងចូលរួមរំលែកទុក្ខគ្រប់គ្នាពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានដឹងដំណឹងថាបងស្រី សឿ សុធារ៉ា ដែលទើបមានជំងឺថ្ងៃមុននេះបានទទួលមរណភាពហើយ ។ អ្វីដែលគួរឱ្យអាណិតទើបតែពីរឆ្នាំសោះអតីតតារាស្រីដែលធ្លាប់មានឈ្មោះល្បីរូបនេះបាត់បង់សមាជិកក្នុងគ្រួសារដល់ទៅបីនាក់ដែលធ្វើឱ្យនាងក្តុកក្តួលនិងពិបាកទទួលយកជាខ្លាំង ។

ពេលនេះសពបងស្រីរបស់ សឿ សុធារ៉ា កំពុងតម្កល់នៅវត្តវិហារត្រាញ់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដើម្បីធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ ។ បើតាមការរៀបរាប់របស់ សឿ សុធារ៉ា ពីមូលហេតុដែលបងស្រីស្លាប់យ៉ាងលឿនបែបនេះថា «បងស្រីជាទីអភ្វ័ពរបស់នាងខ្ញុំ ប្អូនខំទន្ទឹងរងចាំគេងអង្គុយដើម្បីចាំបងស្រីទទួលការវះកាត់របស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យជំនាញខាងជំងឺបងស្រីរបស់នាងខ្ញុំដោយយកចិត្តទុកដាក់ តែអកុសល្យកម្មអ្វីគ្រាន់តែចូលដល់កន្លែងបូមទឹកក្នុងសួតចេញទើបលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យងាយស្រួលក្នុងការដាក់ថ្នាំសណ្តំដើម្បីធ្វើការវះកាត់ដុំគីសនៅឆ្អឹងកសុធារីបានដោយសុវត្តិភាព, ប៉ុន្តែគ្នាគ្រាន់តែឃើញម្ជុលបូមយកទឹកក្នុងសួតចេញប្រវែង1ចង្អាមគ្នាភ័យបេះដូងឡើងដល់ 160 ហើយគាំងបេះដូងស្លាប់តែម្តង. ខ្ញុំថារឿងនេះគឺជាមហាកម្មក្រាស់របស់ខ្ញុំតែម្តង. ខ្ញុំខ្លាចណាស់ៗៗ 2ឆ្នាំត្រូវបាត់បង់មនុស្សជាទីស្រលាញ់ដឹងគុណអស់3នាក់. តើនរណាទទួលយកបានទៅៗៗៗៗៗៗៗៗៗ បងប្អូនទាំងអស់គ្នាជួយពន្យល់ប្រាប់នាងខ្ញុំផង»។

ជុំវិញការរៀបរាប់យ៉ាងកម្សត់របស់ សឿ សុធារ៉ា បានធ្វើឱ្យមហាជនដែលធ្លាប់គាំទ្រនាងមានការអាណិតអាសូរជាខ្លាំង។ ក្នុងនោះក៏មានការចូលរួមរំលែកទុក្ខនិងផ្តល់កម្លាំងចិត្តដល់រូបនាងគ្រប់គ្នា ។ អ្វីដែលគួរឱ្យអាសូរនោះមិនត្រឹមតែជីវិតធ្លាក់ដល់ចំណុចសូន្យប៉ុណ្ណោះទេ សូម្បីតែមនុស្សជាទីស្រឡាញ់របស់នាងដល់ទៅបីនាក់បានចាកចេញទៅជាបន្តបន្ទាប់ក្នុងរយៈពេលតែពីរឆ្នាំសោះ។ បងស្រីរបស់ សឿ សុធារ៉ា មានឈ្មោះថា សុធារី ដែលមានវ័យ ៤០ឆ្នាំ មិនមានគ្រួសារទេរាល់ថ្ងៃ សឿ សុធារ៉ា រស់នៅជុំគ្នាជាមួយបងស្រីនិងកូនៗទាំងពីរ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post