header ads

Sponsor


តារាចម្រៀង រតនៈ វិសិដ្ឋ បានត្រឹមបង្ហាញភាពសោកសៅជាខ្លាំងក្រោយបានដឹងថាបងស្រីច្បងរបស់លោកបានលាចាកលោកកាលពីថ្ងៃទី ០៦ ម្សិលមិញនេះ ។ អ្វីដែលគួរឱ្យរំជួលចិត្តនោះលោកមិនបានមកចូលរួមបុណ្យសព និងជូនដំណើរបងស្រីជាលើកចុងក្រោយដោយ សារលោកកំពុងមានវត្តមាននៅក្នុងទឹកដីអាមេរិក ។

លោក រតនៈ វិសិដ្ឋ បានត្រឹមបង្ហោះរូបភាពបងស្រីដែលបានចាកចេញដោយមិនមានថ្ងៃជួបនឹងបានឧទ្ទិសឱ្យវិញ្ញាណក្ខន្ធបងស្រីបានទៅដល់សុគតិភព ។ អ្វីដែលកត់សម្គាល់ដោយសារមិនអាចមកចូលរួមបុណ្យសពរបស់បងស្រីជាលើកចុងក្រោយបានតារាចម្រៀងរូបនេះបានត្រឹមតែបង្ហោះសាររៀបរាប់នឹងបន់ផ្សងឱ្យបានក្លាយជាបងប្អូននិងគ្នានៅជាតិក្រោយជាមួយបងស្រីទៀតថា   «ម៉ាក់ហើយនឹងបងប្អូនយើង បានត្រៀមចិត្តហើយ ថានឹងមានថ្ងៃនេះ ថ្ងៃដែលបងស្រីដ៏កំសត់របស់ប្អូន លាគ្មានថ្ងៃត្រឡប់។ ពេលដែលបងហត់ បងពិបាកដកដង្ហើម បងឈឺ ប្អូនពិតជាឈឺដូចគ្នា តែថ្ងៃដែលបងស្រីលា ប្អូនក៏រឹតតែឈឺខ្លាំង នឹងសោកស្តាយដែលប្អូនមិនអាចជូនដំណើរបងស្រីជាចុងក្រោយ។ ចុងក្រោយសូមបងស្រីដ៏កំសត់របស់ប្អូន ជួបតែក្តីសុខនូវភពខាងមុខ នឹងមានជីវិតដ៏ល្អ ហើយអាយុវែងជាងជាតិនេះ នឹងក្លាយជាបងប្អូនគ្នាគ្រប់ៗជាតិ»។

ជុំវិញសារដ៏កម្សត់រួមនឹងការបាត់បង់មនុស្សជាទីស្រឡាញ់របស់លោក រតនៈ ពិសិដ្ឋ បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈបានចូលរួមរំលែកទុក្ខនិងសោកស្តាយគ្រប់គ្នា ។ ក្នុងរយៈពេលនេះលោក រតនៈ វិសិដ្ឋ កំពុងមានវត្តមាននៅក្នុងប្រទេសអាមេរិក តែយ៉ាងណាមិនមានការទម្លាយថាលោកនឹងទៅទីនោះរយៈពេលប៉ុន្មានខែនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post