ថ្មីៗនេះឧកញ៉ា ស្រី ចាន់ថន រួមនឹងក្រុមការងារត្រៀមនឹងចុះផលិតវីដេអូក្នុងគោលបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍ក៏ដូចជាចុះមើលផ្ទាល់តាមតំបន់ព្រំដែនក្នុងខេត្តទាំងបួនដែលជាតំបន់ ត្រីកោណអភិវឌ្ឍន៍។
ក្រោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យប្រជាពលរដ្ឋទាំងអស់ដែល ស្រឡាញ់ទឹកសូមឧស្សាហ៍ទៅមើលទៅលេងក្នុងតំបន់ទាំងនោះឱ្យកាន់តែច្រើនដើម្បីជម្រុញ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។ ស្របជាមួយគ្នានោះគេបានឃើញឧកញ៉ា ស្រី ចាន់ថន បានធ្វើរឿងនះភ្លាមៗទៅតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីផងដែរ ។ យ៉ាងណាមិញឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសំណេរថា «ជំហ៊ានដំបូងខ្ញុំនឹងបន្តក្រុមការងារថតរបស់ខ្ញុំ ចុះផលិត វីដេអូ Promote ការផ្សព្វផ្សាយ ខ្សែសង្វាក់ទេសចរណ៍នឹងចុះមើលផ្ទាល់តាមព្រំដែន ៤ខេត្ត គឺ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគីរី ។ ស្របតាម អនុសាសន៍ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត។ គោលបំណងគឺដើម្បីអោយបងប្អូនឃើញកាន់តែច្បាស់នូវ សក្ដានុពលទេសចរណ៍ នឹងការអភិវឌ្ឃនរបស់ខេត្តនីមួយៗ អោយកាន់តែច្បាស់ក៏ដូចជាជួយជំរុញការយល់ដឹងអំពីស្ថានភាពរបស់ខេត្តទាំង៤នេះផងដែរ»។
ជុំវិញការលើកឡើងនូវគំនិតរបស់ឧកញ៉ា ស្រី ចាន់ថន បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមានការពេញចិត្តនិងគាំទ្រនូវគំនិតនេះជាខ្លាំង ។ ក្នុងនោះក៏មានការកោតសរសើរនូវបំណងដ៏ល្អចំពោះឧកញ៉ារូបនេះគ្រប់គ្នា ។ គួរឱ្យដឹងថាឧកញ៉ា ស្រី ចាន់ថន កាន់តែទទួលបានការស្រឡាញ់និងពេញចិត្តពីអ្នកលេងបណ្តាញសង្គមក្រោយពីឧកញ៉ាមានគំនិតចង់ឱ្យឧកញ៉ាទាំងអស់មានការបរិច្ចាគថវិកាមួយចំនួនដើម្បីជួយសាងសង់ផ្លូវតាមព្រំដែនទៅតាមគោរមងារហើយសំណើរនេះក៏ត្រូវបានឧកញ៉ា ស្រី ចាន់ថន បង្ហោះចូលក្នុងគ្រុបសមាគមឧកញ៉ាដើម្បីរង់ចាំចម្លើយផងដែរ ៕