ក្រោយពីមានការលើកជាយោបល់ក្នុងការស្នើសុំឱ្យសមាគមឧកញ៉ាចូលរួមនៅក្នុងការធ្វើផ្លូវទៅតាមព្រំដែនទៅតាមគោរមងារនោះទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជាអ្នកលេងហ្វេសប៊ុកពេលនេះឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែមថាសម្រាប់ឧកញ៉ាផ្ទាល់ក៏បានត្រៀមទឹកប្រាក់ចំនួនបីម៉ឺនដុល្លារជារៀងរាល់ឆ្នាំដើម្បីធ្វើទៅតាមគម្រោងក្រោយទទួលបានគោលការណ៍ពីក្រសួងពាក់ព័ន្ធក្នុងការស្នើសុំ ។
កាន់តែច្បាស់លាស់ពេលនេះឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារថ្មីបន្ថែមថា «ពេលនេះខ្ញុំផ្ទាល់ខ្ញុំសូមចូលរួមថវិកាផ្ទាល់ខ្លួនចំនួនបីម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំជារៀងរាល់ឆ្នាំ ។ ថវិកានេះខ្ញុំបានត្រៀមរួចរាល់ហើយក្រោយពេលដែលខ្ញុំបានគោលការណ៍ពីក្រសួងពាក់ព័ន្ធនៅក្នុងការស្នើសុំបើកសមាគមមូលនិធិនាពេលដ៏ខ្លីខាងមុខ »។ ការបញ្ជាក់ច្បាស់ៗរបស់ឧកញ៉ា ស្រី ចាន់ថន ក៏ទទួលបានការគាំទ្រនិងពេញចិត្តកាន់តែខ្លាំងពីសំណាក់មហាជនហើយរំពឹងថាគម្រោងរបស់ឧកញ៉ា នឹងទទួលបានជោគជ័យផងដែរ ។
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនឧកញ៉ា ស្រី ចាន់ថន បានលើកជាយោបល់នៅក្នុងបណ្តាញសង្គមដោយស្នើសុំឱ្យឧកញ៉ាចូលរួមជាថវិកាសម្រាប់ការកសាងផ្លូវតាមព្រំដែនទៅតាមគោរងមងារដោយឧកញ៉ា ចូលរួមមួយឆ្នាំ 30000$ (បីម៉ឺនដុល្លារ) អ្នកឧកញ៉ា ចូលរួមមួយឆ្នាំ 60000$ (ប្រាំមួយម៉ឺនដុល្លារ) និង លោកអ្នកឧកញ៉ា ចូលរួមមួយឆ្នាំ 120000$ (ដប់ពីរម៉ឺនដុល្លារ)៕