អ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្រោយឃើញតារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ ដង្ហោយសុំឱ្យភរិយាវិលវិញនឹងបានទទួលស្គាល់ពីកំហុសខ្លួន។ ការសារភាពជាសាធារណៈរបស់តារាចម្រៀងសម្បុរស្រអែមរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកមួយចំនួនលើកទឹកចិត្តហើយខ្លះទៀតបានឌឺដងដល់លោកថាមានប្រពន្ធល្អមិនចេះថែរក្សា ជាដើម ។
នេះជាលើកដំបូងដែលគេបានឃើញម្ចាស់បទ «ស្រមោច»បានបង្ហាញរូបភាពភរិយានិងកូនជាបន្តបន្ទាប់ដោយភ្ជាប់សារខ្លីថា «បងខុសហើយអូនអូនមកវិញមកបងខំរកអូនណាស់»។មិនតែប៉ុណ្ណោះលោកបានបញ្ជាក់ថាអ្នកទាំងពីរគឺជាបេះដូងរបស់លោក ។
ជាមួយនឹងសម្តីរបស់តារាចម្រៀង អនុស្សាវរីយ៍ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលរួមខមិនជាច្រើនដោយអ្នកខ្លះបានសួរថាតើលោកមានរឿងអ្វី ខ្លះទៀតក៏បានលើកទឹកចិត្តដល់តារាចម្រៀងរូបនេះ តែក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលទៅខមិនឌឺដងឱ្យលោកថា «មានប្រពន្ធល្អមិនចេះថែរ» «គ្មាននរណាល្អជាងប្រពន្ធយើងទេ» «ទាល់តែបាត់ទើបបង្ហាញមុខប្រពន្ធ »។ បើតាមការឆ្លើយឆ្លងនៅក្នុងខមិនតារាចម្រៀងបានឱ្យដឹងថាពេលនេះ យឿន សូត្រអនុស្សាវរីយ៍ មិនបានដឹងថាភរិយានៅទីណានោះទេ តែលោកមិនបានបញ្ជាក់ថាមានបញ្ហាអ្វីនិងគ្នាទើបភរិយាចាកចេញបាត់ដោយពុំមានដំណឹងបែបនេះ។
គួរឱ្យដឹងថា យឿន សូត្រអនុស្សាវរិ័យ៍ ជាតារាចម្រៀងដែលមានឈ្មោះល្បីគួរសមនៅក្នុងផលិតកម្មសាន់ដេដោយលោកមានទឹកដមសំឡេងពិរោះមិនថាបទមនោសញ្ចេតនាឬបទសម័យថ្មីឡើយ ។ អ្វីដែលកត់សម្គាល់មិនត្រឹមមានប្រជាប្រិយភាពនោះទេតារាចម្រៀងរូបនេះក៏មានរឿងអាស្រូវច្រើនដែរដោយកាលពីមួយឆ្នាំមុនលោកធ្លាប់មានទំនាកទំនងស្នេហាជាមួយនារីដែលជាពលករនៅប្រទេសកូរ៉េផ្ទុះផ្អើលសង្គមហ្វេសប៊ុក តែក្រោយមករឿងនេះក៏បានស្ងប់ទៅវិញក្រោយលោកបានចេញមុខសុំទោសនារីនោះក្រោយនាងព្រមានថានឹងបញ្ចេញរឿងរ៉ាវអាថ៌កំបាំងមួយចំនួនទៀតជាសាធារណៈ៕