header ads

Sponsor

ក្នុងនាមជាពិធីការិនីម្នាក់ដែលមិនទទួលការផ្សព្វផ្សាយគ្រឿងស្រវឹង និងបារី ថ្មីៗនេះ ឌីជេ ណាណា បានបង្ហាញទស្សនៈរបស់ខ្លួនដោយបានចេញមុខសរសើរពីទេពកោសល្យនិងសមត្ថភាពរបស់តារារ៉េប វណ្ណដា តែយ៉ាងណាអ្នកនាងមិនពេញចិត្តនូវចំណុចទាំងនេះរបស់តារារ៉េបវ័យ ២៧ឆ្នាំ វណ្ណដា ។

ខណៈដែលមហាជនជាច្រើនកំពុងសាទរនិងមានមោទកភាពចំពោះតារារ៉េប វណ្ណដា ដែលមានឱកាសបានចូលរួមនៅក្នុងពិធីដ៏អស្ចារ្យបិទបញ្ចប់កីឡាអូឡាំពិកនារដូវក្តៅកាលពីពេលថ្មីៗនេះ។ក្នុងនោះមិនខុសពីអ្នកគាំទ្រដទៃ ឌីជេណាណា បានបង្ហាញការសរសើរចំពោះសមត្ថភាពរបស់ វណ្ណដា តែយ៉ាងណាអ្នកនាងបានលើកឡើងចំៗថាមិនពេញចិត្តនិងការបង្ហាញបារីនិងគ្រឿងស្រវឹងក្នុងMY។  ឌឺជេណាណា បានរៀបរាប់នៅក្នុងសំណេរថា «មិនចូលចិត្តតែមួយទេគឺការបង្ហាញបារី និងគ្រឿងស្រវឹងក្នុងMVនានាកន្លងមក តែក៏មិនអាចបដិសេធទេពកោសល្យ និងសមត្ថភាពរបស់គាត់ដែរ ហើយការសម្តែងមួយនេះ ពិតជាគួរឲ្យស្ញប់ស្ញែងមែន។ សង្ឃឹមថាមនុស្សមានឥទ្ធិពលទាំងឡាយនឹងព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងៗជំនាន់ក្រោ យ»។

សារមួយនេះរបស់ ជីជេ ណាណា ក៏មានទាំងអ្នកគាំទ្រ និងអ្នកមិនពេញចិត្តដោយម្នាក់ៗបានចូលរួមខមិនជាច្រើនទៅតាមការយល់ឃើញរៀងៗខ្លួនថា «អ៊ីសរសើរគួរតែសរសើរឱ្យដាច់ បើចង់បង្អាប់ឬផ្ដល់មតិសមត្ថភាពអ៊ីក៏អាចនិយាយផ្ទាល់នឹងគាត់បាន ការដែលសរសើរហើយក៏បង្អាប់គេព្រមគ្នាអត់ល្អមើលសោះមនុស្សហៃអើមិនចូលចិត្តក៏នឹងមើលឃើញតែចំណុចអវិជ្ជមាន» «មុននិងចេញបទមួយៗ ត្រូវមានការឧបត្ថមជាមុនសិនបង» «សំខាន់លើយើងខ្លួនឯងមានការគិតចំនងចំនូលចិត្តបែបណាមិនមែនក្មេងៗជំនាន់ក្រោយសុទ្ធតែយកអាដូលជាគំរូហើយធ្វើតាមអាដូលទេ ពេលខ្លះទោះតារាមិនបង្ហាញ ប៉ុន្តែមជ្ឍដ្ឋានជុំវិញខ្លួនពួកគាត់ មានការផឹកស៊ី ជក់ ទុកឲ្យគាត់មើលជាប្រចាំទៅហើយ ហើយបើអ្នកខ្លះវិញចូល Pub ហាង ភោជនីដ្ឋាន ផឹកស៊ី យកកូនទៅជាមួយតាំងពីគាត់មានអាយុ ១ខួបជាងម្លេះ។ ជាពិសេសការប្រគុំតន្រ្តី concerts គឺសុទ្ធតែដាក់តុលក់ស្រាបៀ ម្នាក់ៗយកកូនទៅមើល នឹង ទៅផឹក នៅនឹងមុខក្មេងៗហ្នឹងឯង។ ពេលខ្លះយើងពុំគួរបន្ទោសអ្នកដទៃឡើយ ប៉ុន្តែគួរមានការអប់រំលើគ្រួសារយើងឲ្យល្អប្រពៃ ទើបជាការល្អ » 

«ខ្ញុំចូលចិត្តនូវទេពកោសល្យតែខ្ញុំពិតជាមិនចូលចិត្តការបង្ហាញស្រាបារីនោះទេ» ជាដើម ។ ជាមួយនឹងការខមិនជាច្រើនរបស់មហាជនជាអ្នកលេងហ្វេសប៊ុក ឌីជេណាណា ក៏បានតបវិញថា«បងប្អូនអើយ តាមពិតខ្ញុំពិតជាចង់សរសើរសមត្ថភាពរបស់គាត់ណាស់ ដល់ថ្នាក់ទោះបីជាខ្ញុំមិនពេញចិត្តចំណុចណាក៏ដោយ ក៏នៅតែស្ងប់ស្ងែងការសំដែងដ៏អស្ចារ្យមួយនេះ។ ការដែលមនុស្សដែលមិនចូលចិត្តយើង នៅតែសរសើរយើងបានន័យថាយើងពូកែមែនទែនហើយ។ អ្នកចូលចិត្តយើងសរសើរយើងជារឿងធម្មតា គេមិនចូលចិត្តយើងនៅតែសរសើរយើង នោះជារឿងល្អតើ។ ពេលខ្ញុំរាំហាត់ប្រាណក៏ខ្ញុំរាំបទគាត់ដែរ ព្រោះវាពិតជាពិរោះមែន គ្រាន់តែខ្ញុំមិនអាចសរសើរតែមួយមុខបានទេ ព្រោះខ្ញុំខ្លាចគេច្រលំថាខ្ញុំគាំទ្រគ្រប់រឿងដែលគាត់ធ្វើ។ សូមចាត់ទុកថាវាគ្រាន់តែជាសំណូមពររបស់ពលរដ្ឋម្នាក់តែប៉ុណ្ណោះណា»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post