header ads

Sponsor

ថ្មីៗនេះតារាសម្តែងនិងជាពិធីករវីដេ អាឡាស្កូ បានបញ្ជាក់ច្បាស់ៗនៅលើបណ្តាញសង្គមថាលោកនឹងបេ្តជ្ជាលះបង់ជីវិតដើម្បីការពារសន្តិភាពដោយក្តីពេញចិត្ត ។ នេះជាលើកដំបូងដែលគេបានឃើញសិល្បករមួយរូបចេញមុខនិយាយបែបនេះជាសាធារណៈ ។

មួយរយៈចុងក្រោយនេះ ឌីជេ អាឡាស្កូ មិនសូវលេចមុននៅក្នុងការសម្តែងរឿងនោះទេពោលមានការងារមមាញឹកនៅក្នុងអាជីពជាពិធីករនិងការរៀបចំនៅក្នុងកម្មវិធីធំៗមួយចំនួន។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះឌីជេ អាឡាស្កូ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងដោយលោកបានបង្ហោះសារថា «ខ្ញុំ Vj Alaskoo ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំប្តេជ្ញាលះបង់ និង ចូលរួមស្មគ្រស្លាប់ដើម្បីការពាសន្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដោយពេញចិត្ត»។ការបេ្តជ្ញាចិត្តរបស់ វីជេ អាឡាស្កូ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចាប់អារម្មណ៍ដែរព្រោះសុខៗលលោកបានចេញមុខបង្ហោះសារបែបនេះតែម្តង ។

ក្រៅពីជាពិធីករ វីជេ អាឡាស្កូ ក៏ទើបទទួលបានតំណែងថ្មីមួយកាលពីជាងមួយខែមុនដោយលោកត្រូវបានតែងតែជាជាទីប្រឹក្សានៃសហព័ន្ធកីឡារាំកម្ពុជា។ ក្រៅពីនេះលោកក៏ត្រូវគេស្គាល់ថាជាភ្នាក់ងារដែលទទួលរៀបចំនៅក្នុងកម្មវិធីសិល្បៈតូចធំទាំងក្នុង និងក្រៅប្រទេសផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post