header ads

Sponsor

បន្ទាប់ពីបញ្ចប់ការសម្តែងដោយជោគជ័យនៅប្រទេសបារាំងពេលនេះតារារ៉េប វណ្ណដា ក៏បានធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពនៅក្នុងថ្ងៃទី ១៤ព្រឹកនេះដោយមានការចូលរួមទទួលពីសំណាក់ក្រុមគ្រួសារថ្នាក់ដឹកនាំរួមទាំងអ្នកគាំទ្រជាច្រើនព្រោងព្រាត ។ ប៉ុន្តែក៏មានការមិនពេញចិត្តពីសំណាក់មហាជនមួយចំនួនក្រោយឃើញរូបភាពតារារ៉េប វណ្ណដា មិនបានដោះមួកចេញនៅពេលលោកថតរូបរួមជាមួយឯកឧត្តម ថោងខុន រួមទាំងលោកឪពុកអ្នកម្តាយរបស់លោកផងដែរ ។

មិនរង់ចាំយូរក្រោយពីមានការលើកឡើងពីសំណាក់មហាជនមួយចំនួនជុំវិញការពាក់មួកថតរូបជាមួយថ្នាក់ដឹកនាំដែលបានទៅទទួលនោះ តារារ៉េបវ័យ ២៧ឆ្នាំ រូបនេះក៏បានចេញមុខសុំអភ័យទោសចំពោះកាយវិការមួយនេះ។ លោកបានបង្ហោះរូបភាពជាមួយលោកឪពុកអ្នកម្តាយនៅក្នុងStory ភ្ជាប់ដោយសារធ្វើការសុំទោសចំពោះកំហុសអចេតនានេះថា «Surprised by mom and dad at the airport សុំទោសប៉ាម៉ាក់និងលោកពូរឿងមួកផងព្រោះពាក់ជាប់ជិត ២០ម៉ោងហើយ ក្មួយសូមអភ័យទោសចំពោះកំហុសមួយនេះ»។បន្ថែមពីនោះតារារូបនេះក៏បានបង្ហាញការអរគុណដល់ថ្នាក់ដឹកនាំនិងមហាជនទាំងអស់ដែលបានទទួលយ៉ាងកក់ក្តៅសម្រាប់ដំណើរវិលត្រឡប់មកកាន់ទឹកដីកំណើតវិញ។

ដូចដឹងស្រាប់ហើយថាវត្តមានស្ងប់ស្ងាត់របស់ វណ្ណដា នៅក្នុងកម្មវិធីបិទបញ្ចប់កីឡាអូឡាំពិកនៅក្នុងប្រទេសបារាំងកាលពីប៉ុន្មានថ្ងៃមុននេះពិតជាបានធ្វើឱ្យមហាជនទាំងអស់មានការភ្ញាក់ផ្អើលនិងមានមោទកភាពចំពោះរូបលោកជាខ្លាំងព្រោះលោកជាតារាចម្រៀងអាស៊ីម្នាក់គត់ដែលមានវត្តមាននៅលើកឆាកដ៏អស្ចារ្យមួយនេះ  តែសម្រាប់ការវិលត្រឡប់មកវិញតារារូបនេះមិនបានស្ងប់ស្ងាត់នោះឡើយពោលលោក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនិងអ្នកគាំទ្រជាច្រើនដែលសូម្បីលោកជាសាម៉ីខ្លួនក៏មានអារម្មណ៍ភ្ញាក់ផ្អើលដែរ ។ ក្នុងនោះ វណ្ណដា ក៏បានបង្ហាញពីក្តីរំភើបរបស់ខ្លួនដែលមានឱកាសបានច្រៀងជាភាសាខ្មែរនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះហើយលោកខ្លួនឯងក៏មិនដឹងថាពេលណានឹងមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍បែបនេះទៀតដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post