header ads

Sponsor

ថ្មីៗនេះតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការមិនពេញចិត្ត និងបានឌឺដង ក្រោយតារាចម្រៀងរូបនេះបានប្រកាសបើកមុខរបរនៅខេត្តមណ្ឌលគីរិ។

មិនត្រឹមជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេឧកញ៉ា ព្រាប សុវត្ថិ ក៏ជាសិល្បករដែលមានជំនួញក្នុងដៃធំៗជាច្រើនដែលមានដូចជាអចលនទ្រព្យ សាឡន និងកន្លែងលក់អាហារ ជាដើម ។ ថ្មីៗនេះទៀតសោតតារាដែលមានងារជាឧកញ៉ារូបនេះក៏បានប្រកាសពីការបើកមុខហាង«ផ្ទះបាយព្រាប សុវត្ថិ» នៅដីរបស់លោកដែលមានទីតាំងនៅខេត្តមណ្ឌលគីរី ។

មិនតែប៉ុណ្ណោះតារាវ័យក្បែរ ៥០ឆ្នាំរូបនេះក៏ឆ្លៀតលើកឡើងពីការគាំទ្រនៅក្នុងកិច្ចសហប្រតិ្តការអភិវឌ្ឍន៍តំបន់ត្រីកោណCLV-DTA។តារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះសារនៅក្នុងវីដេអូរបស់លោកថា «ក្រោម​ការ​ដឹកនាំ​ និង​ ការ​អភិវឌ្ឍន៍រីកចម្រើន​ទាំង​សុខ​សន្ដិភាព​ ទាំងហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់ប្រមុខរាជរដ្ឋាភិបាល​ទើប​ធ្វើ​អោយប្រជាពលរដ្ឋ​ខ្មែរ​មាន​ទំនុកចិត្តដោយភាពកក់ក្ដៅ​និង​ពង្រីក​អាជីវកម្មរបស់ខ្លួន​​បន្ដទៀត ​ប្រកបដោយ​ភាព​ជឿជាក់​ ! ខ្ញុំជឿជាក់លើរដ្ឋាភិបាលកម្ពុជា ខ្ញុំគាំទ្រកិច្ចសហប្រតិ្តការអភិវឌ្ឍន៍តំបន់ត្រីកោណCLV-DTA»។

ជុំវិញការលើកឡើងរបស់ម្ចាស់បទ«អូនកុំបែកឆ្វេង»រូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមិនពេញចិត្តដោយបានចូលទៅខមិននៅក្នុងវីដេអូរបស់លោកជាបន្តបន្ទាប់៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post