ថ្មីៗនេះតារាសម្តែងរូបស្រស់ តូតា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងក្រោយអ្នកគាំទ្រជាច្រើននៅតែបង្ហាញក្តីស្រឡាញ់និងគាំទ្ររូបអ្នកនាងដូចមុន ។ តាមរយៈវីដេអូមួយដែល តូតា បានធ្វើដំណើរទៅកម្សាន្តនៅទឹកដីខេត្តសៀមរាបហើយត្រូវបានអ្នកគាំទ្រចោមរោមសុំថតរូបជាមួ យគ្រប់គ្នាដែលធ្វើឱ្យអ្នកនាងរីករាយជាខ្លាំងព្រោះគិតថាអ្នកគាំទ្រភ្លេចរូបខ្លួនបាត់ហើយ។
ក្រោយមានស្វាមីនិងកូនជាបន្តបន្ទាប់តារាសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញ តូតា ហាក់លែងនឹកនាពីអាជីពសិល្បៈដូចមុន ។ គួបផ្សំពេលនេះអ្នកនាងក៏មានមុខរបរធំៗនៅក្នុងដៃជាច្រើនដែលមានដូចជាហាងលក់គ្រឿងអលង្ការរួមនឹងរីសតនៅខេត្តកោះកុងថែមទៀត ។
តូតា ក៏ជាសិល្បការិនីដែលមានសំណាងដោយសារតែរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីនិងកូនៗក្នុងជីវភាពយ៉ាងឡូយឆាយ ដែលពេលខ្លះអ្នកនាងនិងស្វាមីបានទៅសាកថ្មជីវិតនៅក្រៅប្រទេសជាញឹកញាប់ ។ ថ្មីៗនេះ តូតា បានបង្ហាញនូវក្តីរំភើបខណៈអ្នកនាងនៅតែទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនពេលដែលអ្នកនាងធ្វើដំណើរទៅខេត្តសៀមរាបចូលរួមកម្សាន្តនៅក្នុងកម្មវិធី«ស្នាមញញឹមនៃកម្ពុជា»។
អ្វីដែលចាប់អារម្មណ៍បើទោះ តូតា បានចាកចេញពីអាជីពនេះប្រមាណជាបួនឆ្នាំទៅហើយក្តីតែអ្នកគាំទ្រជាច្រើនបានចោមរោមសុំថតរូបជាមួយអ្នកនាងដោយក្តីស្រឡាញ់គ្រប់គ្នា ។ឃើញបែបនេះ តូតា បានលើកឡើងទាំងរីករាយថា«ស្មានតែបងប្អូនភ្លេចខ្ញុំបាត់ទៅហើយព្រោះខានថតរឿងបួនឆ្នាំហើយពិតជារំភើបណាស់»។ដ្បិតមិនមានសកម្មភាពថតរឿងថ្មីៗក្តី តែតារាស្រីដែលមានបបូរមាត់សិចស៊ីរូបនេះតែងបង្ហាញវត្តមានជាមួយស្វាមីលោក ប៉ុល វិបូ នៅក្នុងកម្មវិធីរបស់មិត្តភក្តិរួមអាជីពមិនដែលខកខានម្តងណាឡើយ ។ ក្លាយជាអ្នកម៉ាក់កូនពីរនាក់ទៅហើយក្តី តែ តូតា នៅតែមានសម្រស់ស្រស់ផូរផង់ ជាពិសេសចុងក្រោយនេះថៅកែលក់គ្រឿងអលង្ការរូបនេះកាន់តែក្មេងជាងមុនក្រោយពីអ្នកនាងសម្រករាងឱ្យស្លីមស្អាត៕