កាលពីប៉ុន្មានថ្ងៃមុននេះអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញក្រសួងសុខាភិបាលបានប្រកាសបិទមជ្ឈមណ្ឌលថែរក្សាសម្រស់និងគ្លីនិកកែសម្ជស្ស ចំនួន ៦ទីតាំងដែលមានឈ្មោះថាឌីអប្រឺហ្វេសិនណល។ បើតាមដឹង មជ្ឈមណ្ឌលថែរក្សាសម្រស់និងគ្លីនិកកែសម្ជស្ស ឌីអប្រឺហ្វេសិនណល ជាកម្មសិទ្ធរបស់Content Creator ដ៏ល្បីដែលត្រូវគេស្គាល់ថាជាវេជ្ជបណ្ឌិត សេម រតនា។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនប្រាកជាធ្លាប់ស្គាល់វេជ្ជបណ្ឌិត សេម រតនា ដែលធ្លាប់ជាអតីតតារាចម្រៀងមួយរូបហើយលោកកាន់តែមានប្រជាប្រិយភាពខ្លាំងក្រោយពីបានវិវត្តន៍ខ្លួនមកជាអ្នកផលិតមាតិកាព័ត៌មាននានាដែលភាគច្រើនលោកតែងនិយាយពីវប្បធម៌ប្រពៃ ណីខ្មែរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះអ្នកលេងហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចបិទមជ្ឈ មណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្សចំនួន៦ទីតាំងនៅតាមបណ្តារខេត្តក្រុងមួយចំនួនដោយមូលហេតុគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយចែកចាយ លក់ឱសថ និងផលិតផលគ្មានបញ្ជីកាពីក្រសួងសុខាភិបាល។បើតាមដឹងមជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្សរបស់វេជ្ជបណ្ឌិត សេម រតនា មានការបើកដំណើរការច្រើនឆ្នាំដែរហើយ ។
ក្នុងចំណោមមជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងគ្លីនិកថែរក្សាកែសម្ផស្សឌីអប្រឺហ្វេសិនណលចំនួន ៦ទីតាំងនោះមាន៥ទីតាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងនិងទទួលខុសត្រូវរបស់ Content Creator សេម រតនា ដោយផ្ទាល់ ។ក្នុងនោះមានដូចជាគ្លីនិកថែរក្សាកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ខេត្តសៀមរាប គ្លីនិកថែរក្សាកែសម្ផស្ស ឌីអ ប្រឺហ្វេសិនណល តាខ្មៅ មជ្ឈម ណ្ឌលកែសម្ជស្សឌីអ ប្រឺហ្វេសិនណលខេត្តព្រះសីហនុ មជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ខេត្តកំពង់ចាម និង មជ្ឈមណ្ឌលថែរក្សាសម្រស់ ឌីអ ប្រឺហ្វេសិនណល ខេត្តបាត់ដំបង ។
ដោយឡែកសម្រាប់ទីតាំងមួយទៀតដែលស្ថិតក្នុងរាជធានីភ្នំពេញមានលោកស្រី ទូច ធីតា តំណាងឱ្យមជ្ឈមណ្ឌលរក្សាសម្រស់ឌីអរប្រឺហ្វេសិនណល។អ្វីដែលគួរឱ្យកត់សម្គា ល់ក្រោយក្រសួងសុខាភិបាលប្រកាសបិទទីតាំងមជ្ឈមណ្ឌលរក្សាសម្រស់ គ្លីនិកកែសម្ជស្ស ឌីអប្រឺហ្វេសសិនណលរបស់ខ្លួនជាច្រើនទីតាំងផ្អើលពេញបណ្តាញសង្គមក្តី តែលោក វេជ្ជបណ្ឌិ ត សេម រតនា នៅរក្សាភាពស្ងប់ស្ងាត់មិនបានចេញមុខបកស្រាយឬតបតអ្វីឡើយ ។សូម្បីតែនៅក្នុងការចែករំលែកនានានៅគណនីយរបស់លោកក៏មិនមានសកម្មភាពដែរ ៕