header ads

Sponsor

ពិធីការិនី ពេជ្រ សេរីរ័ត្ន បានរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីទទួលរងការរិះគន់ពីសំណាក់មហាជនមួយចំនួនក្រោយពីនាងស្លៀកឈុតកូនក្រមុំបែបសៀមដើម្បីផ្សព្វផ្សាយសម្អាងការមួយកាលពីពេលម្សិលមិញនេះ។ ប៉ុន្តែយ៉ាងណាពិធីការិនីកូនពីររូបនេះបានលើកឡើងយ៉ាងចាក់ដោតនៅពេលដែលអ្នកនាងស្លៀកឈុតកូនក្រមុំបែបខ្មែរយ៉ាងស្រស់ស្អាត ។

គួរឱ្យដឹងថាថ្មីៗនេះ ពេជ្រ សេរីរ័ត្ន បានទទួលផ្សព្វផ្សាយសម្អាងការល្បីមួយដែលត្រូវគេស្គាល់ថាជារបស់អ្នកផាត់មុខដ៏ល្បីលោក ឌី ដានីញែល ។ ប៉ុន្តែគេសង្កេតឃើញការស្លៀកឈុតកូនក្រមុំរបស់ ពេជ្រ សេរីរ័ត្ន ជាឈុតរបស់ប្រទេសសៀម ជាហេតុធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តនិងបានចូលទៅខមិនរិះគន់ចំៗដល់ពិធីការិនីរូបនេះគ្រប់គ្នាថា


«សូមបញ្ចេញមតិបន្តិច មនុស្សស្អាតតែ ឈុតអត់ស្អាត បងជាតារាម្នាក់ដែរ បង គួរ យល់ថាអ្វីគួរបង្ហាញអ្វីមិនគួរបង្ហាញ ខ្មែរមានឈុតចឹងពីអង្កាល់បើ គេដៀល គេដៀល១ប្រទេសយល់ថាវាជាការងារជាការរកចំណូលរបស់បងហើយសម្អាងការខ្មែរ១ចំនួនក៏ចឹងដែរដូចអត់ចេះគិតមុខក្រោយសោះ  សូមអរគុណ.» «ដារ៉ាគេដាច់ខាតមិនប៉ះរបស់ខ្មែរ ឯងវិញខំអើយខំ» «សូមឈប់សាបព្រូសវប្បធម៌របស់គេទៅ» «កុំប្រាប់គេថាខ្មែរ»។


ដ្បិតមានការបញ្ចេញមតិរិះគន់ជាច្រើនដោយសុំឱ្យលុបរូបភាពស្លៀកឈុតកូនក្រមុំរបស់ប្រទេសសៀមក្តី តែ ពិធីការិនី ពេជ្រ សេរីរ័ត្ន មិនបានតបតអ្វីឡើយពោលអ្នកនាងនៅតែរក្សារូបភាពមួយនេះដដែល ។ ប៉ុន្តែនៅក្នុងថ្ងៃទី ២៤ មុននេះបន្តិច ពេជ្រ សេរីរ័ត្ន បានបង្ហោះរូបភាពក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយលោក អេឡិច ចាន់ត្រា ដោយភ្ជាប់សារបែបបង្កប់ន័យថា «តើមានមនុស្សប៉ុន្មាននាក់ដែលសរសើរ និង share រូបនេះ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post