header ads

Sponsor

បើទោះទើបសម្រាលកូនដំបូងមិនទាន់បានមួយខែស្រួលបួលក្តី  តែតារាចម្រៀងប្រចាំផលិត កម្មហង្សមាសបានចេញច្រៀងនៅតាមកម្មវិធីនានាទាំងនៅសរសៃខ្ចីដែលធ្វើឱ្យមានការលាន់មាត់សរសើរពីសំណាក់អ្នកគាំទ្រពីការខិតខំរកប្រាក់របស់តារាចម្រៀងរូបនេះជាខ្លាំង ។


មិនខុសពីអ្នកម្តាយដទៃឡើយក្រោយសម្រាលកូនរួច  ចំរើន សុភ័ក្រ្ត មានរូបរាងធាត់បែកសាច់ជាងមុន តែយ៉ាងណាអ្នកនាងក៏មានសុខភាពល្អជាធម្មតា ហើយប៉ុន្មានថ្ងៃមុននេះអ្នកនាងក៏ទើបនឹងរៀបចំពិធីចេញខែកូនស្រីរបស់ខ្លួនទៅតាមប្រពៃណីដោយមានការចូលរួមជូនពរពីសំណាក់មិត្តភក្តិ និងអ្នកគាំទ្រជាច្រើន ។

 អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងនាមជាអ្នកម៉ាក់សម័យថ្មី ចំរើន សុភ័ក្រ្ត បានចាប់ផ្តើមលេចមុខនៅក្នុងកម្មវិធីតន្ត្រីជាបន្តបន្ទាប់ទាំងសរសៃខ្ចីពោលតាំងពីមិនទាន់បានមួយខែម្លេះ ។ ជាមួយនឹងការសរសើរក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការបារម្ភនិងដាស់តឿនដល់រូបនាងព្រោះខ្លាចមានបញ្ហាប៉ះពាល់សុខភាពទៅថ្ងៃក្រោយដោយសារអ្នកនាងនៅសរសៃខ្ចីនៅឡើយ ។

មិនមែនជាតារាចម្រៀង Grade A  តែ ចំរើន សុភ័ក្រ្ត ក៏ជាតារាចម្រៀងដែលមានទឹកដមសំឡេងពិរោះក្រអួន ជាពិសេសនៅពេលអ្នកនាងច្រៀងបទមនោសញ្ចេតនាម្តងៗ ។ តែងមានការប្រដូចសំឡេង ចំរើន សុភ័ក្រ្ត ទៅនឹងតារាជើងចាស់ ហ៊ឺម ស៊ីវន ។ សព្វថ្ងៃ ចំរើន សុភ័ក្ត្រ ក៏កាន់តែមានក្តីសុខក្រោយទទួលបានចំណងដៃកូនស្រីដំបួងដែលមានមុខមាត់គួរឱ្យស្រឡាញ់ម្នាក់ ហើយស្វាមីរបស់អ្នកនាងក៏កាន់តែស្រឡាញ់និងយកចិត្តទ្វេរឡើងដែលគេតែងឃើញតាមរយៈការបង្ហាញវីដេអូនាពេលកន្លងមកនៅក្នុងបណ្តាញសង្គម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post