header ads

Sponsor

ដ្បិតមានរឿងអាស្រូវស្នេហាច្រើនបន្តិចក្តី តែ នាយចឺម ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងវ័យក្មេងដែលមានភាពជោគជ័យខ្លាំង។  តួយ៉ាងក្រៅពីធ្វើផ្ទះជូនអ្នកមានគុណរួចរាល់លោកបានទិញផ្ទះផ្ទាល់ខ្លួននៅទីក្រុងភ្នំពេញដែលបានធ្វើពិធីឡើងគេហដ្ឋានថ្មីកាលពីថ្ងៃទី ២៩ម្សិលមិញនេះ ។ សមិទ្ធិផលថ្មីរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យសាច់ញាតិក៏ដូចជាអ្នកគាំទ្ររបស់លោករីករាយជាខ្លាំងនឹងលាន់មាត់សរសើរពីការប្រឹងប្រែងរបស់តារាចម្រៀងរូបនេះគ្រប់គ្នា។

គេចាំបានថាក្រោយសង់ផ្ទះជូនអ្នកម្តាយនៅខេត្តកំពង់ស្ពឺកាលពីអំឡុងឆ្នាំ ២០២០ដោយចំណាយអស់ប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ នាយចឺម ធ្លាប់ប្រាប់ថាមានបំណងទិញផ្ទះផ្ទាល់ខ្លួននៅទីក្រុងភ្នំពេញ តែមិនបានប៉ុន្មានឆ្នាំ នាយក៏អាចសម្រេចបំណងបានដោយជោគជ័យ ។ តាមការរៀបរាប់របស់ នាយក្រូច ជាពូបានឱ្យដឹងថាកាលពីថ្ងៃទី ២៩ ម្សិលមិញនេះជាថ្ងៃឡើងគេហដ្ឋានថ្មីរបស់ នាយចឺម តែរៀបចំជាលក្ខណៈសាមញ្ញបែបគ្រួសារតែប៉ុណ្ណោះប៉ុណ្ណោះ ។ នាយក្រូច ក៏មិនបានបញ្ជាក់ថាគេហដ្ឋានថ្មីរបស់ក្មួយប្រុសមានទីតាំងនៅម្តុំណា នឹងមានតម្លៃប៉ុន្មាននោះឡើយ ។


 ជាមួយគ្នានោះអ្នកគាំទ្រជាច្រើនសុទ្ធតែបានលាន់មាត់សរសើរដល់ នាយចឺម ដែលជាតារាវ័យក្មេងដែលមានភាពជោគជ័យ ព្រោះរយៈពេលតែប៉ុន្មានឆ្នាំសោះនាយអាចមានលទ្ធភាពកែប្រែជីវភាពបានយ៉ាងល្អដោយមិនសូវសម្ញែងសម្ភារៈទំនើបៗដូចតារាដទៃ ។ទាំងនេះអាចបញ្ជាក់ថាទីផ្សារសិល្បៈរបស់ នាយចឺម ពិតជាមិនធម្មតាឡើយ ។

អ្វីដែលគួរឱ្យកត់សម្គាល់កន្លងមក នាយចឺម ធ្លាប់លើកឡើងថាក្រោយពេលមានផ្ទះផ្ទាល់ខ្លួន នាយនឹងអាចពិចារណាចំពោះរឿងរៀបការ។ យ៉ាងណាមិញចុងក្រោយនេះគេសង្កេតឃើញ នាយចឺម ដែលធ្លាប់ដូរសង្សារជាបន្តបន្ទាប់នោះហាក់ដូចជាមានភាពស្ងប់ស្ងាត់និងចាស់ទុំច្រើនជាងមុនក្រោយបែកពីអ្នកសម្តែងស្រី សេង សុខឃីម ។ 

នាយចឺម ធ្លាប់ប្រាប់ថានឹងរៀបការនៅពេលមានផ្ទះផ្ទាល់ខ្លួនហើយនាយក៏ឈប់យកគូស្នេហ៍ជាអ្នកសិល្បៈទៀតដែរ ។ ប៉ុន្តែយ៉ាងណាការពិតបែបណានោះគេមិនទាន់ដឹងទេ ព្រោះកន្លងមក នាយចឺម ត្រូវបានគេផ្តល់រហស្សនាមថាជាបុរសដែលមានសំណាងនិងសំបូរស្នេហ៍ដែលមានសង្សារសុទ្ធតែតារាស្រីស្អាតហើយពេលចែកផ្លូវគ្នាពួកគេនៅតែបន្តរាប់អានគ្នាដោយមិនមានការខឹងសម្បារឬអាក់អន់ចិត្តអ្វីឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post