មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនក្រោយពីបានឃើញលោក នាង វ៉ាន់សាន់ ដែលជាពិធីករនៅទូរទស្សន៍ហង្សមាស បានទៅចូលរួមថតបទចម្រៀងជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ Love Riya។ ថ្មីៗនេះទៀតសោតអ្នកលេងហ្វេសប៊ុកមួយចំនួនបានចូលទៅខមិនឌឺដងដល់រូបលោកក្រោយពេលលោកហៅកូនស្រីរបស់អ្នកលក់អនឡាញរូបនេះថា កូន។
ទោះមិនមែនជាពិធីករដែលមានឈ្មោះល្បី តែលោក នាង វ៉ាន់សាន់ តែងលេចមុខនៅក្នុងកម្មវិធីមួយចំនួនរបស់ទូរទស្សន៍ហង្សមាសជាពិសេសកម្មវិធីផ្សាយផ្ទាល់ប្រគំតន្ត្រី ។ ដោយសារ រូបសម្បត្តិស្រស់សង្ហារួមនឹងទេពកោសល្យសិល្បៈពិធីកររូបនេះក៏មានឱកាសបានចូលរួមសម្តែងបទចម្រៀងជាមួយអ្នកជំនួញដែលមានងារជាឧកញ៉ា Love Riya ។
ខណៈពិធីករ នាង វ៉ាន់សាន់ បានរួមការងារជាមួយ Love Riya ស្របពេលលោកស្រីចែកផ្លូវជាមួយស្វាមីនោះបានធ្វើឱ្យមហាជនមួយចំនួនតូចមានការយល់ច្រលំ ។ ជាពិសេសតាមរយៈវីដេអូមួយដែលលោក នាង វ៉ាន់សាន់ បានហៅអូន ទេន ទេន ដែលជាកូនស្រីឧកញ៉ា Love Riya ថាជាកូន ។
តាមរយៈវីដេអូខ្លីមិនដល់មួយនាទីផងនោះគេបានឃើញលោក នាង វ៉ាន់សាន់ បាននិយាយលេងជាមួយ អូន ទេន ទេន ដោយហៅថាជាកូន ជាហេតុធ្វើឱ្យមានការចូលទស្សនានិងមានខមិនជាច្រើន។ក្នុងនោះក៏មានអ្នកខ្លះចូលទៅខមិននៅក្នុងការបង្ហោះវីដេអូរបស់លោកថា «អាទែនប៉ាច្រើនម្លេះ» «អានេះលឿនដូចអាមិចប្តីគេចេញមិនបានប៉ុន្មានងៃផងចូលភ្លែត » «ប៉ាក្រៅខោ» «ទែនសំណាងណាស់ មិនទាន់ដឹងក្តីផង ប៉ា4នាក់បាត់ ចុះទម្រាំដឹងក្ដី» «ថតបង្ហោះលើគំនទុក្ខប្រុសដូចគ្នាទៅបន្តិចទៀតដូចនាក់មុនហើយ» «សម័យនេះសំបូរពួកអាប្រុសរូបរាងស្អាត បាតលេងដឹងកិត្តយសកេរឈ្មោះអស់ហើយឲ្យតែស្រីមានលុយ»។ទោះមានការខមិនលែបខា យនៅក្នុងវីដេអូរបស់ខ្លួនក្តី តែគេមិនបានឃើញពិធីករ នាង វ៉ាន់សាន់ តបតនោះឡើយ៕