header ads

Sponsor

នេះជាបទដំបូងរបស់តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា នៅក្នុងទ្រនំថ្មីក្រោយអាក់ខានចេញបទចម្រៀងប្រមាណជាជិតមួយឆ្នាំ ។ជាមួយនឹងការសរសើរចំពោះស្នាដៃនិពន្ធដំបូងរបស់ រ៉េត ស៊ូហ្សាណា ក៏មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថាបទចម្រៀងរបស់នាងស្រដៀងទៅនឹងបទរបស់តារាចម្រៀងអាមេរិកដែលមានចំណងជើងថា​ «Good 4 u»។

«Lost» ជាចំណងជើងបទចម្រៀងថ្មីរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា នឹងជាស្នាដៃនិពន្ធរបស់នាងផ្ទាល់តែម្តង ដែលបានទម្លាក់ជាផ្លូវការនៅក្នុងផលិតកម្មបារមីកាលពីថ្ងៃទី ២២ យប់មិញនេះ ។ មួយបទរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា ក៏ទទួលបានការពេញចិត្តពីសំណាក់ហ្វេន ហ្វេន ជាច្រើនដោយមានការសរសើរពីសមត្ថភាពនិងទឹកដមសំឡេងក៏ដូចជាការបញ្ចេញក្បាច់រាំរបស់នាងផងដែរ ។

ខ្លះទៀតក៏បានគាំទ្រថាការចូលនៅក្នុងផលិតកម្មបារមីពិតជាស័ក្តិសមសម្រាប់តារាចម្រៀងយុវវ័យ រ៉េត ស៊ូហ្សាណា ។ ទន្ទឹមនឹងការសរសើរក៏មានការវែកញែកថាបទ«Lost»របស់តារាវ័យក្មេង រ៉េត ស៊ូហ្សាណា ហាក់មានភាពស្រដៀងទៅនឹងបទមួយតារា​ចម្រៀង​អាមេរិកដែលមានឈ្មោះថា ​ Olivia Rodrigo ហើយដែលបទនោះមានចំណងជើងថា «Good 4 u» ។


គួរបញ្ជាក់​ថា​ ​​​​​​​រ៉េត​ ស៊ូហ្សាណា​ បាន​ក្លាយ​ជា​តារា​ចម្រៀងនៅក្នុង​ផលិតកម្ម​ បារមី ​កាល​ពីថ្ងៃទី១៥ ខែសីហា ​កន្លង​ទៅ ហើយ​ បទ «Lost» គឺ​ជា​បទ​ចម្រៀង​ទី​ដំបូងហើយ៏ជាស្នាដៃនិពន្ធ​របស់​ កញ្ញាផងដែរ ។ មិនមែនជារឿងធម្មតាទេមុននឹងសម្រេចក្លាយជាតារាចំណូលថ្មីនៅក្នុងផលិតកម្មបារមី រ៉េត ស៊ូហ្សាណា បានអាក់ខានការចេញបទចម្រៀងថ្មីៗប្រមាណជិមួយឆ្នាំដើម្បីពង្រឹងសមត្ថភាពបន្ថែមទៅលើការនិពន្ធបទចម្រៀង ។ បើក្រឡេកមើលផលិតកម្មបារមីក៏បានស្វាគមន៍តារាស្រីចំណូលថ្មីរបស់ខ្លួនយ៉ាងកក់ក្តៅផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post