header ads

Sponsor

ក្នុងនាមជាតារាឯករាជ្យប្តីប្រពន្ធតារារ៉េប ជី ដេវីត និង ទេព បូព្រឹក្ស តែងចំណាយប្រាក់ផ្ទាល់ខ្លួនជាច្រើនដើម្បីថតMV ហើយដែលការថតបទចម្រៀងនីមួយៗសុទ្ធតែលើកកតម្កើងនិងបង្ហាញពីវប្បធម៌ខ្មែរថែមទៀត។ តួយ៉ាងកាលពីពេលកន្លងទៅប្តីប្រពន្ធមួយគូនេះបានជះប្រាក់ជិត ២០ ម៉ឹនដុល្លារដើម្បីដាក់សម្ពោធបទចម្រៀងរបស់ ទេព បូព្រឹក្ស  តែ ថ្មីៗនេះតារារ៉េប ជី ដេវីត បែរជាពោលថារាងហើយក្នុងការចាយប្រាក់សម្រាប់ថតMVថ្លៃៗបែបនេះ ។

មិនដឹងជាមានរឿងអ្វីខកចិត្តនោះទេថ្មីៗនេះតារារ៉េបខ្ពស់ស្រឡះលោក ជី ដេវីត បាននិយាយដោយមិនលាក់លៀមនៅក្នុងការឡាយវីដេអូមួយនៅក្នុងIG ជាមួយអ្នកគាំទ្ររបស់លោកថា     «រាងហើយសម្រាប់ការថតMV ថ្លៃៗមិនបានប្រយោជន៍អីទេ»។ជាមួយសម្តីរបស់លោក ជី ដេវីត បានធ្វើឱ្យ ហ្វេន ហ្វេនរបស់លោកជាច្រើនមានការសោកស្តាយហើយក្នុងនោះក៏មានការលើកទឹកចិត្តចំពោះលោកផងដែរ ។ ប៉ុន្តែយ៉ាងណាលោក ជី ដេវីត មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ដែលធ្វើឱ្យលោករាងចាលក្នុងការចំណាយប្រាក់ច្រើនថត MV ដូចមុនឡើយ ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជាច្រើនសុទ្ធតែបានជ្រាបហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវភាពហាយសូរទាំងការប្រើប្រាស់រថយន្ត និងគ្រឿងអលង្ការថ្លៃៗ ។ បន្ថែមពីនេះប្តីប្រពន្ធមួយគូនេះក៏មិនខ្លាចក្នុងការចំណាយប្រាក់ច្រើនដើម្បីផលិតMVប្លែកៗរបស់ខ្លួននោះដែរ ។ តួយ៉ាងកន្លងមកគ្រាន់តែសម្ពោធបទចម្រៀង «ទេវរាជ» របស់ ទេព បូព្រឹក្ស គឺកក្រើកពេញពិភពសិល្បៈដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈថ្មីចាស់ជាច្រើននាក់ ដែលតាមការបង្ហើបរបស់ ទេព ប្រូព្រឹក្ស ការផលិត MV នេះពួកគេចាយប្រាក់ដល់ទៅ ១៨ម៉ឺនដុល្លារឯណោះដែលជាចំនួនច្រើនសន្ធឹកសន្ធាប់ តែយ៉ាងណាសុខៗ ជី ដេវីត បែរជាប្រកាសថាឥតប្រយោជន៍ក្នុងការថតMV ចាយទុនច្រើនបែបនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post