header ads

Sponsor

បើតាមគម្រោងនៅក្នុងដើមខែកញ្ញាខាងមុខនេះអតីតតារាសម្តែង វ៉ាង ស្រីណូ នឹងសម្រាលកូនស្រីដំបូងរបស់ខ្លួនហើយ ។ អ្វីដែលកត់សម្គាល់ទោះមានឈ្មោះជា Single Mommy តែ វ៉ាង ស្រីណូណមិនមានអារម្មណ៍ខ្វល់ខ្វាយនោះទេពោលនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលកូនពូជជាកូននាគដែលមានការបង្ករកំណើតជាមួយស្ពែមជនជាតិដាណឺម៉ាក ។

មិនខុសពីអ្នកម្តាយដ៏ទៃទឿតឡើយ វ៉ាង ស្រីណូ បានបង្ហាញអារម្មណ៍រីករាយក្រោយជិតបានឃើញមុខកូនស្រីដែលក្នុងនាមជាម្តាយផង និងជាឪពុកផងអតីតតារារូបនេះបានថតរូបភាពជាមួយកូនក្នុងផ្ទៃរបស់ខ្លួនដើម្បីទុកជាអនុស្សាវរិយ៍យ៉ាងរីករាយ។ បើទោះជាចំណាយប្រាក់ច្រើនសម្រាប់ធ្វើកូនតាមបែបវិទ្យាសាស្ត្រនៅក្រៅប្រទេសក្តី តែ វ៉ាង ស្រីណូ បានសម្រេចជ្រើសយកការសម្រាលកូនរបស់ខ្លួននៅក្នុងប្រទេសពោលនៅក្នុងមន្ទីរពេទ្យឯកជនមួយល្បីឈ្មោះ។ អ្នកគាំទ្រជាច្រើនសុទ្ធតែបង្ហាញភាពរីករាយដោយម្នាក់ៗបានជូនពរ និងចង់ឃើញមុខកូនស្រីរបស់ វ៉ាង ស្រីណូ ជាខ្លាំងព្រោះជាកូនកាត់ជាមួយជនជាតិដាណឺម៉ាក ។ ដូចដឹងស្រាប់ហើយថាការយកកូនតាមបែបវិទ្យាសាស្ត្រនេះគេអាចជ្រើសយកភាពឆ្លាតវៃ និងមុខមាត់កូនទៅតាមការការចូលចិត្តមិនថាកូនខ្មែរឬ កូនកាត់អឺរ៉ុបនោះឡើយ ។

ក្នុងនាមជាអ្នកម្តាយសម័យថ្មី វ៉ាង ស្រីណូ បានបង្ហាញរូបភាពយ៉ាងស្រស់ស្អាតជាមួយកូនក្នុងផ្ទៃរបស់ខ្លួនដោយមិនខ្វល់ជាមួយនឹងការលើកឡើងពីការមិនពេញចិត្តមួយចំនួនដែលនិយាយថានាងមានកូនដោយមិនមានប្តីនោះឡើយ ។ បើតាមការលើកឡើងរបស វ៉ាង ស្រីណូ មុននឹងសម្រេចយកកូនស្រីនៅក្នុងឆ្នាំរោងតាមបែបវិទ្យាសាស្ត្រនេះនាងក៏ធ្លាប់មានដៃគូជនជាតិអាមេរិកហើយនាងក៏ធ្លាប់បានធ្វើដំណើរទៅហានីមូនជាមួយគ្នាដែរ តែដោយសារមានចំណុចខ្លះមិនចុះសម្រុងទើបនាងនិងដៃគូមិនអាចរួមរស់ជាមូយគ្នាបាន ។ អ្វីដែលកត់សម្គាល់ដ្បិតកៀកដល់ថ្ងៃសម្រាលក្តី តែ វ៉ាង ស្រីណូ នៅតែមានសម្រស់ស្អាតផូរផង់ហើយផ្ទៃពោះទៀតសោតក៏មិនធំខ្លាំងដែរទើបកន្លងមកមិនមានការចាប់អារម្មណ៍ថានាងកំពុងពពោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post