header ads

Sponsor

ពេលនេះជីវិតប្តីប្រពន្ធរបស់តារាចម្រៀង យ៉ែម សំអូន កាន់តែមានភាពស្រស់បំព្រងនិងមានក្តីសុខក្រោយពីភរិយាបានត្រឡប់មករស់នៅស្រុកខ្មែរវិញ ។ ពេលនេះលោក យ៉ែម សំអូន ថែមទាំងបានសុំភរិយា យ៉ាន់ លីនដា រៀបការជាលើកទីពីរថែមទៀត តែយ៉ាងណាតារាចម្រៀងវ័យកណ្តាលរូបនេះសុំចិត្តមហាជនកុំពេបជ្រាយព្រោះអ្វីដែលលោកធ្វើមិនមានជាការសម្តែងគឺធ្វើចេញពីចិត្តយ៉ាងពិតប្រាកដជូនដល់ភរិយាជាទីស្រឡាញ់ ។ 
 

ក្រោយពីសុំភរិយារៀបការជាលើកទីពីរបានសម្រេចតារាចម្រៀង យ៉ែម សំអូន ក៏ត្រៀមនឹងរៀបចំពិធីរបស់ខ្លួនទៅតាមគម្រោងដើម្បីឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងនិងក្រៅសិល្បៈបានដឹងឮជាថ្មី តែលោកសុំមិននិយាយពីពេលវេលាដោយចង់ទុកឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ បន្ថែមពីនេះតារាចម្រៀង យ៉ែម សំអូន បានបញ្ជាក់ថាអ្វីដែលលោកធ្វើចំពោះភរិយាគឺចេញពីចិត្តពិតប្រាកដធ្វើដោយក្តីស្រឡាញ់មិនមែនជាការបង្អួតអ្វីនោះទេពោលជាការចាប់ផ្តើមជាថ្មីចំពោះលោក និងភរិយាឡើងវិញ ។ 


ក្នុងនាមជាមនុស្សសាធារណៈលោក យ៉ែម សំអូន ក៏សុំចិត្តមហាជនទាំងអស់កុំពេបជ្រាយចំពោះទង្វើររបស់លោក។ងាកមកអ្នកនាង យ៉ាន់ លីនដា ក៏បានសម្តែងការរំភើបព្រោះមិននឹកស្មានថាស្វាមី យ៉ែម សំអូន Surprise ផ្តល់កិត្តិយសសុំអ្នកនាងរៀបការជាថ្មីម្តងទៀតឡើយ ។ 
 

សម្រាប់ការវិលមកជានាជាមួយភរិយាឡើងវិញមិនត្រឹមតែធ្វើឱ្យលោក យ៉ែម សំអូន មានជីវិតកក់ក្តៅប៉ុណ្ណោះទេ សូម្បីតែការងារនៅក្នុងវង់តន្ត្រីក៏លោកទទួលស្គាល់ថាមានសន្ទុះទីផ្សារខ្លាំងជាងមុន។ មិនតែប៉ុណ្ណោះលោក និងភរិយាក៏មានគម្រោងការងារថ្មីៗរួមគ្នាជាបន្តបន្ទាប់ ។ ជាមួយនឹងការត្រេកអរពីសំណាក់អ្នកគាំទ្រក៏មានការជូនពរឱ្យតារាចម្រៀង យ៉ែម សំអូន និងភរិយាឆាប់មានសមាជិកទីពីរថែមទៀត តែយ៉ាងណាទាក់ទងជាមួយរឿងនេះលោក យ៉ែម សំអូន មិនបានបកស្រាយនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post